គូ​សម្ដែង​ដ៏​ស័ក្ដិសម​ពី​ភាពយន្ត​ភាគ​​ខ្មែរ​រឿង​ «​មន្ត​ស្នេហ៍​ចៅ​ស្រី​» លោក​ ប្រុស ខួច និង កញ្ញា មុនី វិជ្ជរ៉ា ត្រូវ​បាន​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ផង ​ទទូច​ផង​ ចង់​ឃើញ​សំណព្វ​ចិត្ត​ទាំង​ពីរ​សម្ដែង​រឿង​រួម​គ្នា​ទៀត​ ពេល​នេះ​ក្ដី​ប្រាថ្នា​របស់​អ្នក​គាំទ្រ​បាន​សម្រេច​ហើយ​ ព្រោះ​អ្នក​ទាំងពីរ​​នឹង​សម្ដែង​ជាមួយ​គ្នា​នៅ​ក្នុង​រឿង​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ជំពប់​សម្ដី​ ជំពាក់​បេះដូង»

យោង​តាម​ការ​បង្ហោះ​របស់​ផេក​ផ្លូវការ PNN Drama Live បាន​បង្ហោះ​ចែក​រំលែក​រូប​ថត​ Poster នៅ​លើ​ផេក​របស់​ខ្លួន​តាម​រយៈ​ Campaign ឆ្លើយ​សំនួរ​​ត្រូវ​ទទួល​បាន​ប្រាក់​ ១ដុល្លារ តាម​រយៈ​ការ​ឆ្លើយ​សំនួរ​ចំណង​ជើង​សាច់​រឿង​ថ្មី​ដែល​​ជា​រឿង​សម្ដែង​ដោយ​ មុនី​ វិជ្ជរ៉ា និង ប្រុសខួច​។

រឿង​ថ្មី​​របស់​តារា​ឯក​ប្រុស​ស្រី​ទាំង​ពីរ​នេះ​ទទួល​បាន​ Feedback សរសើរ​និង​ផ្ទុះ​ការ​គាំទ្រ​​ខ្លាំង​ទោះ​ជា​រឿង​នេះ​នៅ​មិន​ទាន់​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ជា​សាច់​រឿង​បែប​ណា​ ហើយ​នឹង​បញ្ចាំង​ឱ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​នៅ​ពេល​ណា​ក្ដី​។ ប៉ុន្តែ​រូប​ថត​ដែល​បង្ហាញ​នោះ​មាន​លក្ខណៈ​ប្លែក​ព្រោះ​មើល​ទៅ​រូបរាង​តួ​ស្រី​ហាក់​ដូច​ជា​មើល​ទៅ​ធាត់​ប្លែក។

Telegram-Troryorng
Share.