ខណៈពេលនេះ ក្រុមគ្រូពេទ្យTYDA កំពុងចុះយកសំណាកបុគ្គលិកក្រុមហ៊ុនKofiសរុបចំនួន១០៥នាក់ ស្រី៦៥នាក់ ដែលក្នុងនោះ២០នាក់មានហានិភ័យកំរិតខ្ពស់បានប្រាស្រ័យជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីត១៩ប្រភេទDelta ជាលទ្ធផលមានវិជ្ជមានចំនួន១នាក់ចំណែកអ្នកដែលអវិជ្ជមានទាំង១០៤នាក់ត្រូវធ្វើចត្តាឡីស័ក និងបន្តតាមដានសុខភាព។

លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាពង្រឹងការការពារឲ្យបានទ្វេដងចៀសវាងការឆ្លងដែលបង្ករផលប៉ះពាល់អាយុជីវិត សុខភាពផ្ទាល់ខ្លួននិងអ្នកជុំវិញ៕

Share.