តារា​​ល្បី​កម្រិត​ជួរ​មុខ​ Jennifer Lopez សុខ​ចិត្ត​ទម្លាក់​តម្លៃ​អចលនទ្រព្យ (NYC Penthouse) ​របស់​ខ្លួន ជិត​២​លានដុល្លារ​ដោយ​លក់​ត្រឹម​២៥​លាន​ដុល្លារ​ ខណៈ​ដែល​សាមី​ខ្លួន​កំពុង​តែ​ប្រមាញ់​ដើរ​​រកមើល​ផ្ទះ​ថ្មី​នៅ​ក្នុង​ក្រុង​ Los Angeles ដើម្បី​រួមរស់​ជាមួយ​នឹង​ប្រុស​ស្នេហ៍​លោក​ Ben Affleck។

តារា​សម្ដែង​ពី​រឿង​ «Hustlers» ហាក់​ដូច​ជា​ប្រញាប់​លក់​អចលនទ្រព្យ​របស់​នាង​ជា​ខ្លាំង​ ព្រោះ​សាមី​ខ្លួន​សុខ​ចិត្ត​ចុះ​ថ្លៃ​រហូត​ដល់​ ១.៩៦​លាន​ដុល្លារ​ ដោយ​តម្លៃ​លក់​​ដំបូង​ផ្ទះ Penthouse របស់​អ្នក​ស្រី​មាន​តម្លៃ​ ២៦,៩៥​លាន​ដុល្លារ​ តែបច្ចុប្បន្ន​តម្លៃ​លក់​​នៅ​លើ​ទីផ្សារ​ត្រឹម​តែ​២៥​លាន​ដុល្លារ​ប៉ុណ្ណោះ​។

​ទាំង​ Ben Affleck និង Jennifer Lopez ដែល​កំពុង​តែ​មមាញឹក​ស្វែង​រក​ផ្ទះ​ថ្មី​នៅ​ក្នុង​ក្រុង​ ឡូសអែនជឺលែស​ ​មើល​ទៅ​គឺយើង​អាច​និយាយ​​បាន​ថា​ទំនាក់ទំនង​ស្នេហា​រងើក​ភ្លើង​ចាស់​នេះ​​ប្រាកដ​ប្រជា​នឹង​គ្នា​ ហើយ​អ្នក​ទាំងពីរ​​ក៏​ចង់​ឆាប់​ផ្លាស់​ទៅ​រស់​នៅ​ជាមួយ​គ្នា​ឆាប់​ដែរៗ​៕

Telegram-Troryorng
Share.