មាន​ដំណឹង​តាម​រយៈ​បណ្ដាញ​សង្គម​ថា​ តារា​សម្ដែង​ Jet Li ហៅ​ លី លានជា គឺជា​តារា​ល្បី​ចិន​បន្ទាប់​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​អាជ្ញាធរ​ចិន​។

តាម​ដឹង​មនុស្ស​ចំនួន​៧​នាក់​នឹង​ចូល​ក្នុង​បញ្ជី​ខ្មៅ​ ក្រោយ​បែក​ធ្លាយ​រឿង​របស់​តារា​សម្ដែង​និង​ជា​សេដ្ឋិនី​នៅ​ប្រទេស​ចិន​ Vicki Zhao កាន់​ពី​សប្ដាហ៍​។

អ្នក​ដឹកនាំ​ Zhou Guogang បាន​ផុស​នៅ​លើ​គណនី​របស់​ខ្លួន​ថា​តារា​បន្ទាប់​ដែល​​នឹង​ត្រូវ​លុប​ចោល​ឈ្មោះ​និង​ការងារ​ពី​បណ្ដាញ​អ៊ិនធឺណិត​គ្មាន​អ្នក​ណា​ក្រៅ​ពិ​តារា​សម្ដែង​ Jet Li វ័យ​៥៨​ឆ្នាំ​នោះ​ឡើយ​។ អ្នកដ​ឹកនាំ​រូប​នោះ​បាន​លើក​ឡើង​ថា​ «ប្រញាប់​រត់​គេច​ទៅ​ ខែ​ក្រោយ​ ផ្ទះ​ច្បាស់​ជា​រលំ​បាក់​សង្កត់​​លើ​ខ្លួន​លោក​»

មាន​ដំណឹង​បែក​ធ្លាយ​ទៀត​ថា​តារា​ដែល​កាន់​ប៉ាស់ស្ព័រ​ឬ​មាន​សញ្ជាតិ​បរទេស​នឹង​ត្រូវ​ធ្វើ​ការ​រឹតបន្តឹង​កាន់តែ​ខ្លាំង​ដោយ​ច្បាប់​របស់​ប្រទេស​ចិន​។

ក្រៅ​ពី​ លី លាន​ជា ដែល​មាន​សញ្ជាតិ​សិង្ហបុរី​ តារា​ផ្សេងទៀត​ដែល​មាន​សញ្ជាតិបរទេស​រួម​មាន​ Liu Yi Fei (សញ្ជាតិ​អាមេរិក) តារា​សម្ដែង​តារា​ចម្រៀង​ Nicholas Tse (សញ្ជាតិ​កាណាដា) Zhang Tielin (សញ្ជាតិ​អង់គ្លេស) Mark Chao (សញ្ជាតិ​កាណាដា) Will Pan តារា​ចម្រៀង​មាន​សញ្ជាតិ​អាមេរិក​ និង​ ចុង​ក្រោយ​ Wang Leehom (សញ្ជាតិ​អាមេរិក​)

មុន​នេះ​ត្រចៀក​កាំ​ ដែល​មាន​ផ្ទះ​អចិន្ត្រៃ​រស់​នៅ​ប្រទេស​សិង្ហបុរី និង​ជា​ម្ចាស់​ចំការ​ទំពាំង​បាយ​ជូ​ដ៏​ធំ​នៅ​ទីក្រុង Bordeaux ជាមួយ​នឹង​ស្វាមី​របស់​នាង​ Huang Youlong ត្រូវ​បាន​គេ​យល់​ឃើញ​ថា​បាន​គេច​ខ្លួន​ទៅ​ប្រទេស​បារាំង​។ អ្នក​ខ្លះ​លើក​ឡើ​ងថា​ តារា​ស្រី​ដ៏​មាន​ឥទ្ធិពល​ជាប់​ក្នុង​បញ្ជី​ខ្មៅ​ដោយសារ​តែ​សហការ​ជាមួយ​នឹង​មហាសេដ្ឋី​ Jack Ma

យ៉ាង​ណា​មិញ​ ចំពោះ​រឿង Blacklist របស់​ លី លានជា ពិត​ឬ​មិន​ពិត​កម្រិត​ណា​នោះ​នៅ​មិន​ដឹង​នៅ​ឡើយ​ទេ​ មាន​តែ​រង់​ចាំ​តាមដាន​ជា​បន្ត​ទៀត​៕

Telegram-Troryorng

Share.