ភ្នំពេញ ៖ រថយន្តបែនប្រភេទយុីឌុបមួយគ្រឿងបើកបរមិនប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនជាប់ ជ្រុលបុកពីក្រោយរថយន្តហ្វ័ត បណ្តាលឲ្យរងខូចខាតផ្នែកខាងក្រោយដំណំ ។

ហេតុការណ៍ខាងលើ ស្ថិតនៅលើមហាវិថី ឈ្នះ ឈ្នះ មុខវត្តត្រពាំងឈូក ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។

តាមសមត្ថកិច្ច ចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ភាគីខាងរថយន្តបែនប្រភេទយុីឌុប ម៉ាក FUSO ពណ៌ខៀវខ្ចី ពាក់ស្លាកលេខ ព្រះសីហនុ 3A-2893 បើកក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកពីក្រោយរថយន្តម៉ាកហ្វ័ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-6981 ដឹកការ៉ូឈើ ដែលបើកបរក្នុងទិសដៅស្របគ្នា បណ្តាលរថយន្តហ្វ័ត ទទួលរងខូចខាតផ្នែកខាងក្រោយ ។

ក្រោយកើតហេតុ ភាគីខាងរថយន្តបែនដឹងពីកំហុសរបស់ខ្លួន បានទំនាក់ទំនងទៅខាងក្រុមហ៊ុនធានារ៉ាប់រង ទៅវាយតម្លៃ នៃការ ខូចខាត ដើម្បីចេញសង បញ្ចប់រឿង ៕

Share.