នៅថ្ងៃពុធ ទី ១ ខែ កញ្ញា ឆ្នាំ ២០២១ម្សិលមិញ លោកប្រាយុទ្ធ ចាន់អូចា បានច្រានចោលពាក្យចចាមអារាមជុំវិញការរុះរើគណៈរដ្ឋមន្ត្រី និង រំលាយសភាជាតិ ជាមួយការសង្កត់ធ្ងន់ថា លោកនឹងនៅបន្តកាន់អំណាចរហូតដល់ចប់អាណត្តិនៅឆ្នាំ ២០២៣។

ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ អូចា កើតមានឡើងស្របពេលដែលរដ្ឋាភិបាលរបស់លោក កំពុងរងសម្ពាធពីក្រុមគណបក្សប្រឆាំង ដែលបានធ្វើបាតុកម្មស្នើឲ្យផ្លាស់ប្ដូរសមាសភាពមន្ត្រីសំខាន់ៗមួយចំនួន នៅក្នុងជួរគណៈរដ្ឋមន្ត្រី។ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ មានការជជែកវែកញែកអំពីការបោះឆ្នោតដកសេចក្ដីទុកចិត្តពីលោក ប្រាយុទ្ធ និង ក្រុមមន្ត្រីរបស់លោកមួយចំនួន ដែលនឹងត្រូវបោះឆ្នោតនេះគ្រោងនឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។

ប៉ុន្ដែទោះបីជាលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសកាន់អំណាចរហូតដល់ចប់អាណត្តិ ក៏ពិតមែន ក៏ក្រុមបាតុករថៃរាប់ពាន់នាក់មិនសុខចិត្តនោះដែរ ដោយពួកគេធ្លាប់លើកឡើងថា និងបន្តធ្វើបាតុកម្មប្រសិនបើលោក ប្រាយុទ្ធ ចាន់អូចា មិនចុះចេញពីតំណែង៕

ប្រភព៖ Bangkok Post

Telegram-Troryorng
Share.