ចំហាយព្យុះហឺរិខិន Ida បានបង្កជាទឹកជំនន់ និង បង្កើតជាខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំងក្លា វាយប្រហាររដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាមេរិកដែលបណ្ដាលឲ្យមនុស្ស​ជាច្រើននាក់ស្លាប់។

គិតត្រឹមថ្ងៃ​សុក្រ ទី៣ ខែ កញ្ញា ម្សិលមិញនេះ​ មានមនុស្សចំនួន ៤៦នាក់ត្រូវបានរាយការណ៍ថាស្លាប់ នៅភាគឥសាន្តដោយសារព្យុះសង្ឃរាមួយនេះ បើបូករួមទាំងចំនួនអ្នកស្លាប់នៅទួទាំងរដ្ឋទាំង ៦ របស់សហរដ្ឋអាមេរិក ព្យុះនេះបានសម្លាប់មនុស្សបានជាង ៦០នាក់ហើយ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន បានចេញមកធ្វើសេចក្ដីថ្លែងការណ៍ថា នៅទីក្រុងញូវយ៉កមានភ្លៀងធ្លាក់ខ្លាំងជាងធម្មតា ដែលត្រូវបានហៅថាជាព្រឹត្តិការណ៍អាកាសធាតុជាប្រវត្តិសាស្ត្រ។
រដ្ឋដែលស្ថិតនៅភាគខាងកើតសហរដ្ឋអាមេរិកចំនួន ៦ ដែលមានមនុស្សរាប់សិបនាក់ស្លាប់មានដូចជា៖ ម៉ារីលែន (Maryland), ញូវ ជឺស៊ី (New Jersey), ញូវ យ៉ក (New Yord), ផេនស៊ីវ៉ានី (Pennsylvania), វើជីណា (Virginia), និង ខនិចធីខាត (Connecticut)។ ទីក្រុងញូវយ៉ក បានប្រកាសអាសន្នអំពីជំនន់ទឹកភ្លៀងជាលើកដំបូង ខណៈដែលស្ថានីយ៍រថភ្លើងក្រោមដី បានលិចទាំងស្រុង និងបង្ខំឲ្យផ្អាកសេវាកម្មដឹកអ្នកដំណើរជាបន្ទាន់ ប៉ុន្ដែមិនបានបង្កគ្រោះថ្នាក់ដល់ជីវិតនោះទេ។

រដ្ឋភិបាលសហរដ្ឋអាមេរិកបានប្រកាសថា យានយន្ដដែលមិនចាំបាច់គឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើររហូតដល់ម៉ោង ៥ព្រឹក ម៉ោងនៅសហរដ្ឋអាមេរិក ដោយសារតែខ្លាចមានគ្រោះថ្នាក់ផ្សេងៗដែលបង្កឡើងដោយអាកាសធាតុដ៏អាក្រក់នេះ។

ប្រភព៖ CNN

Telegram-Troryorng
Share.