ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រ រវាងម៉ូតូម៉ាកហុងដាដ្រីមសង់ពណ៍ខ្មៅសេរីឆ្នាំ២០២០ និងឡានមួយគ្រឿងមិនចាំម៉ាក។​ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើង នៅតាមបណ្ដោយផ្លូវលេខ ៥៩២ ត្រង់ចំនុងស្ដុបផ្សារមាន់អាំង ដែលស្ថិតនៅសង្កាត់បឹងកក់២ខណ្ឌទួលគោករាជធានីភ្នំពេញ នាម៉ោងប្រមាណនាទី១១:៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។

បើតាមប្រជាពលរដ្ឋដែលបាឃើញបាហេតុការណ៍នឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូឌ្រីមសង់មួយគ្រឿងពណ៍ខ្មៅសេរីឆ្នាំ២០២០ពាក់ស្លាកលេខកំពង់ធំ 1Q-6876 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដោយមានរថយន្ដមួយគ្រឿងមិនចាំម៉ាកទំនងជាបើកដេញពីក្រោយលុះដល់ចំណុចកើតហេតុក៏ធ្លាក់ក្រលុកបណ្ដាលអោយដួលនៅលើផ្លូវក៏ត្រូវបានរថយន្ដមួយគ្រឿងផ្សេងទៀតមិនចាំម៉ាកដូចគ្នាបើកមកកិនលើបុរសដែលជាជនរងគ្រោះបណ្ដាល់អោយស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង់។ រួចរថយន្ដទាំងពីរបានបើករត់គេចបាត់ស្រមោលតែម្ដង់។

ក្រោយកើតហេតុសត្ថកិច្ចចរាចរណ៍ នៃខណ្ឌទួលគោកបានធ្វើការវ៉ាស់វែងនឹងដឹកម៉ូតូយកទៅរក្សាទុករង់ចាំកាដោះស្រាយ។ ចំណែកឯសពជនគ្រោះសមត្ថកិច្ចមិនទាន់ស្គាលអត្តសញ្ញាណនៅឡើយនឹងសូមអំពាវនាវដល់បងប្អូនប្រជាពលដ្ឋ ដែលបាត់សមាជិកក្នុងគ្រួសារសូមមករកមើលក្រែងជាសាច់ញាតិ៕

Share.