កម្មវិធីសប្បុរសធម៌ អាហ្រ្វិកខាងត្បូង បានប្រមូលយកអាហារកំប៉ុងដែលគេបានបរិច្ចាគចំនួនជាង៩ម៉ឺនកំប៉ុង មកដាក់តម្រៀបគ្នាជាជួរប្រវែងជាង៦គីឡូម៉ែត្រ។

កាបំបែកកំណត់ត្រានេះត្រូវបានគេរៀបចំឡើងដោយ អង្គការសប្បុរសធម៌  ឡេ ដល អូហ៍ លូវ (Ladle of Love) ដែលជាអង្គការ ដែលផ្តល់នូវអាហារ ដែលមានជីវជាតិនៅទូទាំងប្រទេស អាហ្រ្វិកខាងត្បូង ។ ជាលទ្ធផលអាហារកំប៉ុងចំនួន ៩មុឺន៤៥០កំប៉ុងនេះអាចបំបែកកំណត់ត្រា ហ្គីនណេស ដោយជាប់ឈ្មោះថា ខ្សែអាហារកំប៉ុង វែងជាងគេបំផុត​ក្នុងពិភពលោក។

កំណត់ត្រានេះធ្លាប់ត្រូវបានប្រទេសកាណាដា បំបែកឯតទគ្គកម្ម ម្តងរួចមកហើយ កាលពីឆ្នាំ២០១៤  ប៉ុន្តែមានប្រវែងខ្លីជាង និងមានអាហារកំប៉ុងត្រឹមតែ៤មុឺន៥ពាន់៩៦៦កំប៉ុងតែប៉ុណ្ណោះ៕

ប្រភព៖ ODD News

Telegram-Troryorng
Share.