ជនបង្កដែលចាក់មនុស្សក្នុងផ្សារទំនើប ញូលីន (New Lynn) ក្នុងទីក្រុង អកលែនដ៍ (Auckland) ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្រោយពេលដែលជនបង្កបានចាក់ឲ្យមនុស្ស ៦នាក់រងរបួស។

នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានបញ្ជាក់ថា ការវាយប្រហារដោយកាំបិត ដែលបានកើតឡើងនៅផ្សារទំនើបញូលីន (New Lynn) ដែលស្ថិតក្នុងទីក្រុងអកលែនដ៍ (Auckland) នៅវេលាម៉ោង ០២៖៤០នាទីរសៀល នៅថ្ងៃសុក្រនេះគឺជា «ការវាយប្រហារភេរវកម្ម» ដែលធ្វើឡើងដោយ «ជនជ្រុលនិយមម្នាក់»។ ហើយ ប៉ូលិសក៏បានបាញ់សម្លាប់ជនល្មើស ក្នុងរយៈពេលប្រហែល ០១នាទីប៉ុណ្ណោះ ក្រោយការវាយប្រហារកើតឡើង»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Stuff នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ នេះ។

អ្នកនាំពាក្យសេវាកម្មរថយន្តសង្គ្រោះ លោក សេន ចន (St Johns) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ០៦នាក់បានរងរបួស ក្នុងនោះមាន ០៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សូមជម្រាបថា ជនបង្ករូបនេះគឺជា ជនជាតិ ស្រីលង្កា ដែលបានមកដល់ប្រទេសនូវែលសេឡង់ ក្នុងឆ្នាំ ២០១១ ហើយត្រូវបានប៉ូលីសនូវែលសេឡង់តាមដានតាំងពីឆ្នាំ ២០១៦ ចំពោះមនោគមវិជ្ជានៃក្រុមភេរវករ ISIS របស់ជននោះ៕

ប្រភព៖ Stuff

Telegram-Troryorng

Share.