ខេត្តកណ្តាល ៖ ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តវិធាការសុខាភិបាល ការពារនូវការរីករាលដាលជម្ងឺឆ្លងកូវីដ១៩ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ នេះ កម្លាំងនគរបាលស្រុកអង្គស្នួល ក្រោមបញ្ជា និងដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះបិទផ្អាកជាបណ្តោះអាសន្ន ការជួបជុំលេងនូវតារាងប៉ាល់ទះ បាល់ទាត់ ក្នុងមូលដ្ឋាន បានចំនួន១១ទីតាំង ដែលបានបើកលេង ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមនគរបាលបានឲ្យដឹងថា ដោយមានការណែនាំ បញ្ជារពីស្នងការខេត្ត ពិនិត្យក្នុងមូលដ្ឋាន ដើម្បីបន្តអនុវត្តវិធានការក្រសួងសុខាភិបាល និងយោងតាម​ សេចក្តីសម្រេចលេខ១៥៤​ សសរ​ របស់រដ្ឋបាលខេត្តកណ្តាល​ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ​ មុខរបរ​ ឬអាជីវកម្មដែលមានហានិភ័យ​ខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩​ និងការជួបជុំ​ ឬការប្រមូលផ្តុំមនុស្សជាលក្ខណ:ឯកជន​ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល​ សម្រាប់រយ:ពេល១៤ថ្ងៃ​ ចាប់ពីថ្ងៃទី២៧​ ខែសីហា​ ឆ្នាំ២០២១​ ដល់ថ្ងៃទី​៩​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ ទើបនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ កម្លាំងនគរបាលស្រុក កម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ស្រាវជ្រាវ ចុះអប់រំ បិទផ្អាកតារាងបាល់ទះ បាត់ទាត់ ចំនួន១១ទីតាំងក្នុងមូលដ្ឋាន ។

នគរបាលបន្តទៀតថា ក្នុងករណីម្ចាស់ទីតាំងមិនរាងចាល សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ៕

Share.