កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ ម្សិលមិញ​នេះ​ ផេក​ផ្លូវ​ការ​កម្មវិធី​ Miss Grand Cambodia បាន​ចេញ​មក​ព្រលយ​រឿង​ Super Star បាល់​ទាត់​មួយ​រូប​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ចូលរួម​ច្រៀង​បទ​ចម្រៀង​ Original ក្នុង​កម្មវិធី​ប្រកួត​នេះ​។

រូប​ភាព​មួយ​សន្លឹក​របស់​ប្រុស​ស្អាត​ញញឹម​ស្រស់​ កីឡាករ​ ច្រឹង​ ពលរដ្ឋ កីឡាករ​បាល់ទាត់​របស់​ក្លឹប​ វិសាខា ត្រូវ​បាន​ផេក​ MGC យក​មក​បង្ហោះ​ ព្រមទាំង​ សរសេរ​ខ្លឹម​សារ​បែប​ព្រលយ​ថា​ កីឡាករ​ឆ្នើម​រូប​នេះ​អាច​នឹ​ង​ក្លាយ​ជា​តារា​ចម្រៀង​កិត្តិយស​បកស្រាយ​បទ​ចម្រៀង​និពន្ធ​ថ្មី​ (Original Song) ដែល​មាន​ចំណង​ជើង​ថា​ «ម្ចាស់​ក្សត្រី​ក្នុង​សុបិន​»។

នេះ​គឺ​ជា​ខ្លឹម​សារ​ទាំង​ស្រុង​ដែល​ផេក​ MGC ប​ាន​ធ្វើ​ការ​បង្ហោះនៅ​លើ​ផេក​របស់​ខ្លួន​៖ «បើសិនការប្រកួត Miss Grand Cambodia 2021 មាន Super Star កីឡាករបាល់ទាត់ចូលរួមបកស្រាយចំរៀងមួយបទមុនការបង្ហាញចំណាប់អារម្មណ៏របស់បេក្ខនារី TOP 10 ដែលជាបទចំរៀង Original Song បទ: ម្ចាស់ក្សត្រីក្នុងសុបិន្ត តើយល់ឃើញយ៉ាងណាដែរ? ធានាថាសំលេងរបស់គាត់មិនចាញ់តារាចំរៀងអាជីបទេហើយរូបរាងសង្ហាមិនចាញ់តួកុនដែរ ធ្លាប់ស្គាល់គាត់ពីមុនទេតើគាតមានឈ្មោះអ្វី ? អ្នកណាខ្លះជា Fan ៗរបស់គាត់ ?»

ងាក​មក​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ហ្វេន​ៗ​ដែល​ជា​អ្នក​គាំទ្រ​កម្មវិធី​បាន​បង្ហាញ​សញ្ញាណ​វិជ្ជមាន​ ព្រោះ​ធ្លាប់​បាន​ស្គាល់​ពី​ថ្វី​ជើង​លេង​បាល់​ទាត់​ និង​ថ្វី​មាត់​ច្រៀង​ចម្រៀង​របស់​តារា​រូប​នេះ​រួច​ជា​ស្រេច​ហើយ​ថា​ មាន​ទឹក​ដម​សំឡេង​ច្រៀង​បាន​ល្អ​មិន​ចាញ់​តារា​ចម្រៀង​អាជីព​ប៉ុន្មាន​​នោះ​ឡើយ​។

ចំពោះ​ប្រិយមិត្ត​ត្រយង​វិញ​យល់​ណា​ដែរ​ចំពោះ​ការ​ចាប់​តារា​បាល់ទាត់​អាជីព​ មក​ឡើង​ច្រៀង​អបអរសាទរ​ការ​ប្រកួត​ស្រី​ស្អាត​ របស់​កម្មវិធី​ខាង​​លើ​នេះ​?​

Telegram-Troryorng
Share.