ក្រុមហ៊ុន​​ QQ របស់​​ប្រទេស​ចិន​បាន​សម្រេច​ចិត្ត​បណ្ដេញ​បុគ្គលិក​នារី​ម្នាក់​ដែល​បាន​បញ្ចេញ​ព័ត៌មាន​បែក​បាក់​គ្នា​រវាង​តារា​កូរ៉េ​ល្បី​ពីរ​ដួង​គឺ​ Kim Woo Bin និង ស្រីស្អាត​ថ្ពាល់​ខួច​ Shin Min Ah ។

ថ្មីៗ​នេះ​នេះ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏​ធំ​របស់​ចិន​ QQ បាន​ធ្វើ​ការ​បណ្ដេញ​បុគ្គលិក​ម្នាក់​របស់​ខ្លួន​ដោយ​សារ​តែ​ស្ត្រី​រូប​នោះ​បាន​ធ្វើ​ការ​ផ្សាយ​រឿង​ Kim Woo Bin និង​ Shin Min Ah បែក​បាក់​គ្នា​។

ស្ត្រី​ជា​បុគ្គលិក​ដែល​គេ​សន្មត​ឈ្មោះ​ឱ្យ​ថា​ A គឺ​ជា​អ្នក​សរសេរ​ប្លក់​ពីតារា​កូរ៉េ​នៅលើ​ QQ និង Weibo របស់ក្រុម​ហ៊ុន​ QQ បាន​ផ្សាយ​ដំណឹង​ចចាមអារ៉ាម​ថា​គូស្នេហ៍​តារា​ល្បី​កូរ៉េ​ Kim Woo Bin និង Shin Min Ah បាន​បែកគ្នា​នៅ​យប់​ទី​២ ខែ​កញ្ញា​ ឆ្នាំ​២០២១។

ក្រោយ​ដំណឹង​នេះ​ត្រូវ​បាន​ផ្សាយ​ចេញ​ អ្នក​អាន​ជា​ច្រើន​បាន​ផ្ញើ​ Email ទៅ​កាន់​ក្រុមហ៊ុន QQ ស្នើ​សុំ​ឱ្យ​បណ្ដេញ​ស្ត្រី​ A រូប​នេះ​ចេញ​ ក្រោយ​ដឹង​ថា​នេះ​គ្រាន់​តែ​ជាព័ត៌មាន​ក្លែងក្លាយ​ដែល​ស្ត្រី​ A បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​ព្រោះ​​​ចង់​បាន​អ្នក​មើល​ច្រើន​។

ក្រុមហ៊ុន​ QQ បាន​សម្រេច​ចិត្ត​បុគ្គលិក​ខាង​លើ​ចេញ​ព្រោះ​នេះ​មិនមែន​ជា​លើក​ទីមួយ​ដែល​ស្ត្រី​រូប​នេះ​បង្កើត​ព័ត៌មាន​ក្លែងកហលាយ​ ព្រោះ​កន្លងមក​នាង​បាន​បង្កើត​ព័ត៌មាន​រឿង​ថា​តារា​ស្រី​ល្បី​ Fan Bingbing គេច​ពន្ធ​ហើយ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ ដោយ​ក្រោយ​មក​តំណាង​របស់​តារា​ស្រី​ Fan Bingbing បាន​​ទាមទារ​ឱ្យ​សុំទោស​តារា​ល្បី​រូប​នេះ​ជា​សាធារណៈ។

គួរ​ដឹង​ថា Kim Woo Bin ​និង Shin Min Ah គឺជា​តារា​ល្បី​​និង​ជា​គូស្នេហ៍​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​ ដោយ​អ្នក​ទាំង​ពីរ​មាន​អ្នក​គាំទ្រ​ច្រើន​នៅ​ពាស​ពេញ​ពិភពលោក​ ថែម​ទាំង​មាន​មនុស្ស​ជា​ច្រើន​ាបន​សន្និដ្ឋាន​ថា​អ្នក​ទាំង​ពីរ​រូប​នេះ​អាច​នឹង​រៀបការ​ជាមួយ​គ្នា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕

ប្រភព៖ Lovekpop95

Telegram-Troryorng
Share.