ភ្នំពេញ៖  សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១២នាក់ (ស្រី ០៦នាក់) និងដកហូតវត្ថុតាងមានរួមមាន បៀរ ១ កេសធំ និង ២ សុងតូច រថយន្ត ០២ គ្រឿង និងម៉ូតូ ០១ គ្រឿង កាលពីម្សិលមិញនេះ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីធ្វើនិតីវិធីបន្តតាមផ្លូវច្បាប់។

ប្រតិបត្តិការណ៍ខាងលើនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះទៅត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងមួយកន្លែង ដែលសង្ស័យជាកន្លែងប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវនៅថ្ងៃទី៣កញ្ញា ២០២១៕

Share.