ភ្នំពេញ ៖  មនុស្សប្រុសស្រី៦០នាក់ ត្រូវបានកម្លាំងចម្រុះ  នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ  ចុះបង្ក្រាបនិងឃាត់ខ្លួនត្រង់ចំណុចទីតាំងកន្លែងកម្សាន្ត យីហោ « ប៊្លូឆីលី » តាមបណ្ដោយផ្លូវ១៧៨  ក្នុងសង្កាត់ជ័យជំនះ  ខណ្ឌដូនពេញ  បន្ទាប់ពីនាំគ្នាចូលទៅផឹកសុីរាំលេងកម្សាន្ត ដែលល្មេីសនិង វិធានការរដ្ឋបាលរាជធានីភ្នំពេញ កាលពីវេលា ម៉ោង១០និង៥០នាទីយប់ ថ្ងៃសុក្រ ទី៣  ខែកញ្ញា  ឆ្នាំ២០២១។

ក្នុងប្រតិបត្តិការណ៍នេះ  គឺធ្វេីឡេីងបន្ទាប់ពីកម្លាំងចម្រុះ  នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ  បានធ្វេីការចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានទៅលេីអាជីវកម្ម ហាមឃាត់រួមមាន ក្លឹប KTVរង្គសាល ឌីស្កូថែប បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ ទាំង១១ នាខណ្ឌដូនពេញ ទេីបប្រទះឃេីញទីតាំងខាងលេីបានលួចបេីកក្លឹបកម្សាន្ត  ទទួលភ្ញៀវចូលផឹកសុី  រាំរែក  ពពាក់ពពួនគ្នាយ៉ាងច្រេីនគុះករ  ទេីបកម្លាំងអាជ្ញាធរជំនាញធ្វេីការចូលទៅឃាត់ខ្លួនបានមនុស្សប្រុសស្រីសរុប៦០នាក់  ស្រីចំនួន២១និងប្រុស៣៩នាក់  បរទេសចំនួន៣៩នាក់ព្រមទាំងដកហូតវត្ថុតាងជាច្រេីនផងដែរ  ។

ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រី៦០នាក់ខាងលេីរួចហេីយ  កម្លាំងចម្រុះ  នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ  បានដឹកពួកគេទៅកាន់សាលាបឋមសិក្សាវត្តភ្នំ ទាំងយប់  ដេីម្បីធ្វេីតេស្ដ រកមេរោគកូវីដ-១៩  និងជម្ងឺបម្លែងថ្មីដែលតា  ដោយអនុវត្តន៍តាមនីតិវិធីច្បាប់ផងដែរ  ៕

Share.