ខេត្តកណ្ដ៖ បុរស់ម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងបានរករឿងប្រើហិង្សាក្នុងគ្រួសារ និងវាយបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះខ្ទេច ។

ករណីហិង្សាក្នុងគ្រួសារនេះ ស្ថិតនៅក្នុងភូមិចុងកោះ ឃុំសណ្តារ ស្រុក លើកដែក ខេត្តកណ្ដាល កាលពីថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១៣និង ៣០នាទី កន្លងទៅនេះ។

ជនរងគ្រោះឈ្មោះ ប៊ុន បូរី ភេទស្រី អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចុងកោះ ឃុំសណ្តារ ស្រុកលើក ដែក ខេត្តកណ្ដាល ត្រូវជាប្រពន្ធ ។ ចំណែកជនសង្ស័យជាប្តី ឈ្មោះ ចម្រើន ឆូយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក សិករ មានទីលំនៅភូមិឃុំជាមួយគ្នា ។

បើតាមសម្តីប្រពន្ធជនបង្កបានអោយដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង១៣ និង ៣០នាទី ជនសង្ស័យឈ្មោះ ចម្រើន ឆូយ ដែល ត្រូវជាប្ដី មិនដឹងមកពីណា ស្រវឹងស្រាមកដល់ផ្ទះ បានដើរឡើងលើផ្ទះយកឆ្នាំងបាយចានបោះចោលមកក្រោមលើដី និងយកដប ទឹកត្រី គប់មកលើជនរងគ្រោះ តែមិនត្រូវ មិនបណ្តាលឲ្យរងរបួសទេ ហើយបានចុះមកក្រោមវិញយកឈើទុលម៉ូតូ មកវាយបំផ្លិច បំផ្លាញម៉ូតូ ឲ្យខ្ទេចផ្នែកខាងមុខ និងបែងការបាំងទាំងសងខាង និងបោកកម្ទេចឆ្នាំងបាយ ។

បន្ទាប់ពីឃើញសកម្មភាពបែបនេះជនរងគ្រោះបានតេទូរស័ព្ទ មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសណ្តារ ដើម្បីអោយអន្តរាគ មន៍។ ក្រោយពីទទួលព័ត៌មានបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្តារ បានចុះដល់កន្លែងកើតហេតុហើយបានឃាត់ និងនាំខ្លួនជន សង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ។ ហើយពេលមកដល់អធិការដ្ឋាន ជនរងគ្រោះឈ្មោះ ប៊ុន បូរី ត្រូវជាប្រពន្ធ ក៏​បានសំណូមពរ មកសមត្ថកិច្ចជួយចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

Share.