ភ្នំពេញ៖ រថយន្តបែនដឹកដី បើកបរលឿនបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ ត្រូវរថយន្តដឹកឥដ្ឋជាន់ហ្រ្វាំងមិនទាន់ជ្រុលបុកពេញទំហឹង បណ្ដាលឲ្យអ្នករួមដំណើក្នុងរថយន្តដឹកឥដ្ឋម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់។ ចំណែករថយន្តដឹកឥដ្ឋវិញរួញ កាបុិត ដាច់កង់មុខខាងឆ្វេងបោលកាត់ឆ្លងផ្លូវ និងបាក់បង្គោលបង្ហាញទិសចរាចរណ៍មួយដើម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ស្ថិតនៅត្រង់ចំណុចច្រកចូលសួនវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ភូមិ ទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី ០៤ ខែកញ្ញាឆ្នាំ២០២១ ម្សិលមិញនេះ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកដីមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A- 7516 បើកបរដោយបុរសម្នាក់ធ្វើដំណើ រតាមបណ្ដោយផ្លូវជាតិលេខ៣ ទិស ដៅពីត្បូងទៅជើង ខណៈមកដល់ត្រង់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ ស្របពេលមានរថយ ន្តដឹកឥដ្ឋម៉ាក ហ៊ី យ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-45 រួមដំណើរដោយប្រុស ស្រីពីរនាក់ទៀត បើកបរស្របគ្នាមកពីក្រោយជាន់ហ្វ្រាំង មិនទាន់ជ្រុលបុករថយន្ត បែនពេញទំហឹង បណ្ដាលឲ្យអ្នករួមដំណើរក្នុងរថយន្តដឹកឥដ្ឋ​​​រងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ រីឯរថយន្តរួញកាប៊ីន ដាច់មុខផ្នែកខាងឆ្វេងបោលកាត់ឆ្លងផ្លូវ នឹងបាក់បង្គោលដែកបង្ហាញទិសដៅចរាចរណ៍ អស់១ ដើមបន្ថែមទៀត។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍ សហការជាមួយជំនាញចរាចរណ៍ ខណ្ឌដង្កោ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន គរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Share.