ភ្នំពេញ៖ បុរសជនអនាថាម្នាក់​ ធ្វើរោងនៅច្រាំងទន្លេបាសាក់ ដេករមៀលចូលទឹកលង់ស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង។

បុរសរងគ្រោះមានឈ្មោះ ឌី ភេទប្រុស អាយុជាង៣០ឆ្នាំមុខរបរមិនពិតប្រាកដស្ថិតនៅត្រង់ចំណុចច្រាំងទន្លេបាសាក់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលវេលាម៉ោង១នឹង៥០ នាទីរសៀលថ្ងៃទី ០៤ខែកញ្ញាឆ្នាំ ២០២១ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះបានចូលដេកក្នុងរោងដែលធ្វើ នៅច្រាំងទន្លេជាធម្មតាលុះព្រឹកឡើងស្រាប់តែបាត់ជនរងគ្រោះ រួចក៏នាំគ្នាដើររកតែរកមិនឃើញ ហើយនៅវេលាម៉ោង១១ជាង ក៏ នាំគ្នាចុះមុចរាវរកក្នុងទន្លេក្បែរមាត់ច្រាំងទើបប្រទះឃើញសពស្រង់ឡើងលើគោក តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ ស្លាប់ បាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ទីតាំងកន្លែងកើតហេតុ បានទំនាក់ទំនងទៅក្រុមគ្រូពេទ្យចុះយកសំណាក និងសមត្ថ កិច្ច ផ្នែកកោសល្យវិច័យដើម្បីចុះធ្វើកោសល្យវិច័យសព បន្ទាប់ពីសមត្ថកិច្ចជំនាញបានមកធ្វើកោសល្យវិច័យសពរួចបានបញ្ជាក់ ថា សពជនរងគ្រោះខាងលើពិតជាស្លាប់ដោយ លង់ទឹក ពិតប្រាកដមែន ដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ នៅពេលជំងឺ ធ្វើទុកសសៃទាញរមៀលធ្លាក់ចូលទឹកលង់ស្លាប់ រួចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រ ពៃណី៕

Share.