ខេត្តព្រះសីហនុ៖ ករណីរគ្រោះថ្នាក់ចរាចណ៍មួយបានបង្កឡើងរវាងម៉ូតូនិងរថយន្តបុកគ្នាបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសស្រាលត្រង់ចំណុចជើងឆ្វេង ឯម្ចាស់រថយន្តវិញមិនមានរងរបួសឡើយ។ ករណីរគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងត្រង់ចំណុចកែងស្តុបធនាគារកាណាឌីយ៉ា ស្ថិតនៅភូមិ០២ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ វេលាម៉ោង១០:២១នាទីយប់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារព័ត៌មានត្រយងថា រថយន្តម៉ាក់ AlPHARD បើកតាមបណ្តោយផ្លូវ វិថីឯករាជ្វយ (១០០) បត់ឡើងទៅ ផ្លូវមហោស្របចាស់ត្រង់ចំណុចកើតហេតុ បានបុកជាមួយនឹងម៉ូតូគ្រឿងម៉ាក់ VISIDN ពណ៌ខ្មៅមិនមានស្លាកលេខ ដែលបានបើកបរតាមបណ្តោយផ្លូវ មហោស្រពចាស់(ផ្លូវលេខ១០៨) ចុះដល់ត្រង់ចំណុចកើតហេតុបានបុកគ្នាជាមួយរថយន្តម៉ាក់ AIPHARD ដែលមានផ្លាក់លេខ សៀមរាប 2C 9850 ។ តាមប្រភពដដែលបានបន្តទៀតថា ភាគីទាំងសងខាងបានសម្របសម្រួលតែមិនត្រូវគ្នា ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានធ្វើការវាស់វែងនិងនាំយកវត្ថុតាងទាំងសងខាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំការដោះស្រាយតាមនីតិវិធី៕

Share.