ភ្នំពេញ៖ មានករណីបង្កការភ្ញាក់មួយបានកើតឡើងដោយបុរសម្នាក់ព្យាយាមលោតទឹកសម្លាប់ខ្លួន២ថ្ងៃជាប់គ្នា តែមិនបានសម្រេចត្រូវបានបងប្អូនធ្វើដំណើរតាមផ្លូវជួយឃាត់ចាប់ទាញមកវិញទាន់ពេល។

ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅចំណុចលើស្ពានព្រះមុន្នីវង្សថ្មី សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។

បុរសប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ប៉ិច អាយុ២៩ឆ្នាំ មុខរបរនឹងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកពាមជរ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសខាងលើដើរមកលើស្ពានព្រះមុន្នីវង្សថ្មីរួចក៏ឡើងលើបង្កាន់ដៃស្ពានបម្រុងលោតទឹកប្រជាពលរដ្ឋធ្វើដំណើរលើស្ពានប្រទះឃើញក៏ចាប់ទាញមកវិញទាន់ពេលវេលា បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងដល់បងប្អូនអ្នកសារព័ត៌មាននឹងសមត្ថកិច្ចចុះមកកន្លែងកើតហេតុហើយក៏សាច់ញ្ញាតិមកទទួលបុរសខាងលើយកទៅផ្ទះវិញផងដែរ។

កាលពីថ្ងៃទី០៣ កញ្ញា កន្លងទៅ បុរសខាងលើបានប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេចដោយបានរៀបរាប់ថាខ្លួនមានទំនាស់ក្នុងគ្រួសារទើបសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន​ ពីលើស្ពានតែមិនបានសម្រេចដោយសារបានប្រជាពលរដ្ឋនិងកម្លាំងសម្ថតកិច្ចនិយាយពន្យល់ណែនាំឲ្យលុយ ៥០ ០០០រៀល ទើបឡើងមកវិញរួចជូនទៅដាក់ឡានទៅស្រុកកំណើតវិញ៕

អត្ថបទ៖ តាតុង ពោធិ៍សែនជ័យ

Share.