ភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿងបើក ជ្រុលទៅបុកពីក្រោយម៉ូតូដឹកឥវ៉ាន់ កិនខ្ទេចមួយកំណាត់ក្រោយ ហើយបន្តរេ ចង្កូតឡើងសួនទ្រូងផ្លូវ រងរបួសម្នាក់ដំណំ នៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិត្រពាំរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA- 9926 ជិះដោយជនរងគ្រោះ ឈ្មោះ ច័ន្ទ សារ៉េង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិ សែនសុខ២ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ បានជិះឌុបឥវ៉ាន់ ភេសជ្ជៈចំនួន៥កេស និងឥវ៉ាន់មួយចំនួនទៀត តាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ពីលិច ទៅកើត យកឲ្យម៉ូយនៅក្បែរកន្លែងកើតហេតុ ទើបដល់ចំណុចខាងលើ ស្រាប់តែរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ បែនដឹកដី កង់១០ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0759 បើកពីលិចទៅកើតល្បឿនលឿន ជ្រុលបុកពីហើយកិនបន្ថែម សំណាងល្អខ្ទាត ចេញ ផុត គ្រាន់តែរងរបួសជើងដំណំ ម៉ូតូខ្ទេចមួយកំណាត់ក្រោយ កិនបែកអស់គ្រឿងកំប៉ុង ហើយរថយន្តមិនទាន់អស់ល្បឿន រេចង្កូត ឡើងសួនទ្រូងផ្លូវ បណ្តាលឲ្យបែកកង់មុខខាងឆ្វេង កល់ជាប់ទៅមុខលែងរួច ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បីយកទៅពេទ្យ ហើយភាគីខាងរថយន្តសុំធ្វើការសម្របសម្រួល ដោយចេញសងថ្លៃបែកខូចខាតឥវ៉ាន់ ជួសជុលម៉ូតូ និងថ្លៃថ្នាំពេទ្យចំនួន៣០០ដុល្លារ បញ្ចប់រឿងនៅកន្លែង រីឯរថយន្តត្រូវបានសម ត្ថកិច្ចឃាត់រងចាំដោះស្រាយផលប៉ះពាល់ ៕

អត្ថបទ៖តាតុងពោធ៍សែនជ័យ

Share.