សមត្ថកិច្ចនាំបញ្ជូនមេខ្យល់បុរសចំនួន ០៣នាក់ទៅកាន់តុលាកា បន្ទាប់ពីបានប្រព្រឹត្តសកម្មភាពល្មើសច្បាប់នាំពលករជាច្រើននាក់ឆ្លងដែនចូលក្នុងទឹកដីថៃ។

នគរបាលបានប្រាប់ឲ្យដឹងថា ក្រោយការអនុវត្តច្បាប់ក្រោមការសម្របសម្រួល​នីតិវិធី​របស់ លោក កែវ​ សុ​ជាតិ​ ព្រះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅចុងសប្តាហ៍កន្លងមកនេះកម្លាំងនគរបាលជំនាញបញ្ចប់ការកសាងសំណុំរឿងតាមការគ្រោងទុក ហើយរៀបចំបញ្ជូនជនសង្ស័យជាមេខ្យល់ចំនួន ០៣នាក់ទៅកាន់តុលាកាខេត្តពីបទលួចឆ្លងដែនដោយមិនស្របច្បាប់ ក្នុង​បទល្មើស​ជាក់ស្ដែង​ដែលប្រព្រឹត្តកាលពីថ្ងៃទី ០៣ ខែកញ្ញា​ ឆ្នាំ​២០២១​ កន្លងទៅនេះ។

មេខ្យល់​ប្រុសទាំង ០៣នាក់មានឈ្មោះកិល​ យាំង​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ ,​ ឈ្មោះគឹ​ម​ សុខ​ហេង​ ហៅ​ ឆែប​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ និង​ឈ្មោះឡាំ​ ភា​រុណ​ ភេទ​ប្រុស​ អាយុ​ ៤៣​ឆ្នាំ​ ទាំង ៣នាក់រស់នៅក្នុងឃុំពេជ្រចិន្តា ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ក្នុងនោះសមត្ថកិច្ចដកហូតបាននូវរថយន្ត ០១គ្រឿង ម៉ាក​ នីសាន់ ពណ៌សំបកឪឡឹក ពាក់​ស្លាក​លេខ​ ភព​-០២៥០។

ប្រភពពីសមត្ថកិច្ចដដែលបញ្ជាក់ថា ការអនុវត្តតាមច្បាប់ខាងលើនេះអនុវត្តតែចំពោះតែក្រុមមេខ្យល់ប៉ុណ្ណោះតាមនីតិវិធី ចំណែកឯពលករខ្មែរចំនួន ៧នាក់ផ្សេងទៀតត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រូពេទ្យដើម្បីនាំទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្យាបាលស្រុកកំរៀង៕

អត្ថបទ៖ ដំបងក្រញូង

Share.