ក្រសួងធនធានទឹកបានជូនដំណឹងថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុ នៅ កម្ពុជាមានលក្ខណៈប្រែប្រួលគួរឲ្យកត់សម្គាល់។ មូលហេតុដោយមាន ឥទ្ធិពល កើតឡើង ៤ស្របគ្នានោះរួមមាន៖

-ជ្រលងសម្ពាធទាបឥណ្ឌា
– ប្រព័ន្ធសម្ពាធទាប (ITCZ) អូសកាត់លើកម្ពុជា
-សម្ពាធទាប១០០៦ហិតូប៉ាស្កាល់នៅចំពីលើ។
-ខ្យល់សមុទ្រ Breeze នឹងបក់ចូលមកលើផ្ទៃដី បង្កើតជាពពកក្រាស់ៗ លក្ខណ:បែបនេះ ធ្វើឲ្យអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី៦-១១ ខែកញ្ញានឹងមានស្ថានភាពដូចខាងក្រោម៖

១-តំបន់វាលទំនាប៖ ផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិត ពីបង្ហូរទៅខ្លាំង និងអាចប្រឈមនឹងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

២- បណ្តាខេត្តនៅតំបន់តាមតំបន់ខ្ពង់រាបជួរភ្នំដងរែង និងជួរភ្នំក្រវាញ៖ ផ្ទៃមេឃអួរអាប់ មាន ពពកច្រើន អ័ព្ទផ្សែងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្គួរ ទៅច្រើនរាយប៉ាយ ស្ទើរគ្រប់ទីកន្លែង។

ទី៣-តំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រផ្ទៃ៖ មេយអាប់អួរ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្គួរទៅខ្លាំងនិងមានខ្យល់កន្ត្រាក់មានល្បឿនមធ្យម ជាមួយ រលក សមុទ្រមានកម្ពស់មធ្យម នឹងអាចប្រឈមនិងជំនន់ទឹកភ្លៀងនៅ ខេត្តកោះកុង និង ខេត្តព្រះសីហនុ។ ដោយឡែកនៅតាមបណ្តាកោះអាចប្រឈមទៅ នឹងបាតុភូត រលក ព្យុះសមុទ្រ Storm Surge។

៤-ស្ថានភាព នៃទឹកទន្លេមេគង្គ៖ បន្តឡើងជាបន្តបន្ទាប់។

 អាស្រ័យស្ថានភាពដូចបានជម្រាបជូនខាងលើ ក្រសួងសូមឲ្យសាធារណជន និង ប្រជានេសាទអ្នកដំណើរទាំងអស់មានការប្រុងប្រយ័ត្ន ពីការប្រែប្រួលអាកាស ដែលនឹង អាចកើតមានឡើងជាយថាហេតុ៕

Share.