ម៉ូតូម៉ាកលេតមួយគ្រឿងម្ចាស់ចតឈប់មិនបានដកកូនសោ ជនសង្ស័យឃើញ ឡើងជិះ បញ្ឆេះបម្រុងជិះរត់គេច ផ្អើលពលរដ្ឋ តែម្ចាស់ស្រែកនាំគ្នាដេញតាមចាប់ខ្លួនប្រគល់ ឲ្យនគរបាលប៉ុស្តិ៍ កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅតាមផ្លូវចោមចៅ ខាងមុខផ្សារកាណាស៊ីធី ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលពលរដ្ឋដេញចាប់បានឈ្មោះ ប៉ែន ស្រស់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅតាមវត្ត និងសាលារៀនគោកបញ្ជាន់ មានស្រុកកំណើត នៅឯ ខេត្តតាកែវ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់ជិះម៉ូតូម៉ាកលេត ទៅឈប់នៅកន្លែងបិទស្កុតម៉ូតូ តាមផ្លូវចោមចៅ មុខផ្សារកាណាស៊ីធី ម្ចាស់រវល់តែសួរ រឿង តម្លៃបិទស្កុត មិនបានដកកូនសោម៉ូតូចេញនោះទេ អាងតែនៅក្រោយខ្នងស្រាប់តែជន សង្ស័យដើរឃើញក៏ហក់ឡើងបញ្ឆេះក្នុងបំណងលួចជិះរត់គេច តែត្រូវបានម្ចាស់ និងពលរដ្ឋ ក្បែរខាងឃើញទាន់ស្រែកផ្អើល ធ្វើឲ្យជនសង្ស័យចុះរត់គេចទៅផ្លូវម្ខាងទៀត ពលរដ្ឋនាំគ្នា រត់ដេញតាមចាប់ស្វាគមន៍មួយដៃ មួយជើង រួចប្រគល់ឲ្យទៅនគរបាលប៉ុស្តិ៍ ។

ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យលួចម៉ូតូមិនបានសម្រេច នគរបាលឆែករកឃើញ នៅខ្លួនជនសង្ស័យបានដែកមួយដើមជាឧបករណ៍ប្រើសម្រាប់កាច់សោម៉ូតូ រួចនាំ ទៅ សាកសួរនៅប៉ុស្តិ៍ចោមចៅទី២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.