ប្រធានគណៈកម្មការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ របស់ប្រទេសអ៊ីស្រាអែល បានប្រកាសថា អ៊ីស្រាអែលគួរតែត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ ដូសទី៤ ឲ្យបានឆាប់រហ័ស។

ការលើកឡើងរបស់លោក Salman Zakar ប្រធានគណៈកម្មការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នេះ បានប្រកាសឡើងស្របពេលដែលចំនួនឆ្លង និង អ្នកស្លាប់មានការកើនឡើង។

សារព័ត៌មាន The Time of Israel បានចេញផ្សាយថា លោក Zakar បានប្រកាសប្រាប់ប្រជាជនក្នុងប្រទេសអ៊ីស្រាអែល តាមរយៈវិទ្យុសាធារណៈ  Kan ថា ដោយសារតែមេរោគកូវីដ១៩ បន្ដការឆ្លងរីករាលដាលកាន់តែខ្លាំង ដូច្នេះហើយយើងត្រូវ ត្រៀមខ្លួនសម្រាប់ការចាក់វ៉ាក់សាំងដូសទី ៤បន្ថែមទៀត ប៉ុន្ដែលោកមិនទាន់បានបញ្ជាក់កាលបរិច្ឆេទនៃការចាក់វ៉ាក់សាំងនៅឡើយទេ។ លោក Zakar ក៏បាននិយាយបន្ថែមទៀតថា ការចាក់ដូសជម្រុញនេះអាចនឹងមានប្រព័ន្ធការពារខ្លួនពីការឆ្លងមេរោគ SAR-CoV-2 ខ្លាំងជាងមុន ខណៈដែលប្រជាជនក្នុងប្រទេសនេះមានអ្នកចាក់ដូសទី៣ រួចរាល់ចំនួន ២,៥លាននាក់ហើយ។

កាលពីសប្ដាហ៍មុន ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីស្រាអែលបានប្រកាសអំពី Green Pass ដែលជាឯកសារសម្គាល់ខ្លួន ដោយអនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងរួចរាល់ រឺ អ្នកជាសះស្បើយពីមេរោគកូវីដ១៩ អាចជួបជុំគ្នានៅកន្លែងសាធារណៈបាន។ Green Pass នេះមានសពុលភាពត្រឹមរយៈពេល ៦ខែ បន្ទាប់ពីអ្នកទទួលបានការចាក់វ៉ាក់សាំងដូសទី ២ ទី៣ និង ត្រៀមចាក់ដូសទី៤ ពេលខាងមុខ។

នៅថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលបានប្រកាសថា ប្រទេសអ៊ីស្រាអែល អ្នកឆ្លងមេរោគកូវីដ១៩ សរុបចំនួន ១លាន១១ម៉ឺន៧ពាន់៥រយ៩៦នាក់ ខណៈដែលអ្នកស្លាប់សរុបមានចំនួន ៧ពាន់២រយ៥នាក់ និង មនុស្សចំនួនត្រឹមតែ ៨ម៉ឺន៤ពាន់២រយ១៨នាក់ ទៀតកំពុងស្ថិតក្រោមការព្យាបាលនៅតាមមន្ទីរពេទ្យ។

ប្រភព៖ The Time Of Israel

Telegram-Troryorng
Share.