ភ្នំពេញ៖ ជនសង្ស័យម្នាក់បានចូលទៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងប៉ុនប៉ងលួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានសន្តិសុខម្នាក់យាមនៅទីនោះឃើញទាន់ក៏ស្រែកថាចោរៗ ស្រាប់តែជនសង្ស័យដកកូនកាំបិតចាក់សន្តិសុខ បណ្ដាលឲ្យរងរបួស ក ធ្ងន់ ខណៈនោះសន្តិសុខ បានវាយតបតចាប់បានកូនកាំបិតចាក់វិញ រត់ចេញពីកន្លែងកើតហេតុជាង១០០ម៉ែត្រ បានបាត់បង់ជីវិតភ្លាមៗ នៅមុខហាងកាហ្វេ KOl ហើយក្រោយពេលកើតហេតុ បុរសជាសន្តិសុខត្រូវបានគេនាំទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជន។

ហេតុការណ៍នេះ ស្ថិតត្រង់ចំណុចស្ថានីប្រេងឥន្ធនៈតេលា តាមបណ្ដោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅម៉ោង៤និង២០នាទីព្រឹកមិញនេះ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

ជនសង្ស័យឈ្មោះ ថន រិទ្ធ អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទីលំនៅអចិន្ត្រៃយ៍នៅខេត្តតាកែវ ។

ជនរងគ្រោះឈ្មោះ មាស ម៉ុត ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរ ជួយមេីល ការខុសត្រូវការ៉ាសាំងតេលា របស់ក្មួយ ដែលស្ថិត នៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត ស្រុកកំណើត ភូមិឬស្សីស្រុក ភូមិខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ។ ហើយនៅជិតកន្លែងកើតហេតុមានបន្សល់ទុកកូនកាំបិត១ និងកូនកន្រ្តៃកាត់ដែក១ផងដែរ។

តាមប្រភពពត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ និងបក្ខពួកមួយក្រុម បានធ្វើសកម្មភាពគាស់ទ្វាររបងស្ថានីយ៍ប្រេងឥន្ធនៈខាងលើចូលទៅប៉ុនប៉ងលួចយកទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានសន្តិសុខយាមនៅទីនោះឃើញទាន់ក៏ស្រែកថាចោរៗពេល នោះជនសង្ស័យបានដកកូនកាំបិតចាក់ទៅលើសន្តិសុខ ។

ប្រភពដដែលបានបន្តថា ខណៈនោះសន្តិសុខបានប្រវាយប្រតប់តបតវិញនិងដណ្ដើមបានកូនកាំបិតចាក់វិញ បណ្ដាលឲ្យជនសង្ស័ យរូបនោះរងរបួសធ្ងន់ធ្ងរ ក៏រត់ចេញពីកន្លែងកើតហេតុបានចម្ងាយប្រហែល១០០ម៉ែត្រក៏ស្លាប់បាត់បង់ជីវិតនៅ និងមុខហាងកាហ្វេ មួយកន្លែង។ក្រោយពេលកើតហេតុបុរសជាសន្តិសុខរងរបួសត្រូវបានគេនាំទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យឯកជន។

បន្ទាប់មកកម្លាំងនគរបាលខណ្ឌដង្កោបានចុះទៅកាន់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងព្រមទាំងរាយការណ៍ទៅកាន់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនចុះធ្វើការពិនិត្យនឹងកោសល្យវិច័យសាកសពជនសង្ស័យ រួចនាំយកសពទៅតម្កល់ទុកនៅវត្តចាក់អង្រែលើរង់ចាំក្រុមគ្រួសារទៅទទួលយកធ្វើបុណ្យ៕

Share.