មនុស្ស​គ្រប់គ្នា​តែងតែ​ចង់​អភិវឌ្ឍ​ខ្លួនឯង ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជោគវាសនា និង​អាចដឹកនាំ​ជីវិត​ទៅរក​ភាពជោគជ័យ។ ប៉ុន្តែមនុស្ស​ភាគច្រើន​បានត្រឹមតែ​ចង់​អភិវឌ្ឍន៍​ខ្លួនឯង តែ​មិន​បានដឹង​ពី​គន្លឹះ ​នៃ​ការអភិវឌ្ឍ​ខ្លួនឯង​នោះទេ។ ការអភិវឌ្ឍខ្លួនឯងឲ្យមានភាពជោគជ័យបាន លុះត្រាតែអ្នកចេះកំណត់គោលដៅ រឺចំណុចសំខាន់សម្រាប់ខ្លួនឯងឲ្យបានជាក់លាក់។ ថ្ងៃនេះសារព័ត៌មានត្រយងនឹងបង្ហាញអំពីគន្លឹះជោគជ័យក្នុងជីវិតខ្លះៗ៖

តើយើងអាចកំណត់ភាពជោគជ័យយ៉ាងដូចម្ដេច?

១. ស្គាល់​ខ្លួនឯង៖ ត្រូវតែ​ស្វែងយល់​ពី​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ដូចជា ដឹង​ពី​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ ចំណុចខ្លាំង និង ចំណុចខ្សោយ​របស់ខ្លួន​ជាដើម។ ប្រសិនបើ​អ្នកដឹង​ចំណុចខ្សោយ​ខ្លួនឯង​ច្បាស់​ហើយ អ្នក​ត្រូវ​ចាប់ផ្តើម​ពង្រឹង​ចំណុចខ្សោយ​នោះ​បន្តិចម្តងៗឡើងវិញ រហូត​ឲ្យ​វា​ក្លាយជា​ចំណុចខ្លាំង​របស់​អ្នក​វិញ។

២. កំណត់​គោលដៅ​ជីវិត៖ កំណត់​គោលដៅ​ជីវិត​របស់អ្នកដោយចោតជាសំណួរសួរខ្លួនឯងអំពី គោលបំណងចង់បានអ្វី, ចង់ធ្វើអ្វី, សម្រេចគោលបំណងក្នុងរយៈពេលប៉ុន្មានឆ្នាំ, ហើយគោលបំណងដែលត្រូវកំណត់ត្រូវជាមួយនឹងចំណង់ចំណួលចិត្តដែររឺទេ?

៣. រំលឹកគោលដៅ​ជីវិត​ប្រចាំថ្ងៃ៖ មិនមែន​គ្រាន់តែ​ស្គាល់​ខ្លួនឯង និង​កំណត់​គោលដៅ​ហើយ អ្នក​ពិតជា​អាច​សម្រេច​គោលដៅ​នោះឡើយ។ អ្នកគួរតែគិតថា នៅថ្ងៃអនាគតអ្នកអាចជួបឧបសគ្គអ្វីខ្លះ ក្រោយពេលដែលអ្នកសម្រេចចិត្តថា និង ត្រូវបន្តគោលដៅដែលអ្នកចង់បាន។


៤. គ្រប់គ្រង​ពេលវេលា៖ ពេលវេលាគឺពិតជាសំខាន់ណាស់ សម្រាប់ការកំណត់ភាពជោគជ័យ ព្រោះភាពជោគជ័យតែងតែដើរទៅមុខរហូត ប្រៀបដូចជា ទ្រនិចនាឡិកាដែលដើរទៅមុខរហូតអីចឹងដែរ។ ដូច្នេះសូមបែងចែកថា តើការងារណាអ្នកគួរតែអនុវត្តន៍មុនគេ?

៥. ផ្លូវអារម្មណ៍៖ ភាពរឹងមាំខាងផ្លូវចិត្តសំដៅលើភាពអត់ធន់ និងបន្តការព្យាយាមទោះបីជានៅខាងមុខអ្នកនឹងជួបឧបសគ្គក៏ដោយ។ ចូលគិតថា បញ្ហា គឺជាឱកាសក្នុងការដោះស្រាយ កុំខ្លាចបញ្ហា នៅពេលជួបបញ្ហាច្រើនអ្នកនឹងកាន់តែរឹងមាំ។ នៅពេលដែលអ្នកគ្រប់គ្រងផ្លូវអារម្មណ៍បានល្អ អ្នក​នឹងក្លាយជាមនុស្សដែលពោរពេញទៅដោយទំនុកចិត្ត ការជឿជាក់លើសមត្ថភាពខ្លួនឯង។​

៦. អនុវត្តន៍​តាម​ផែនការ​ជានិច្ច៖ អ្នក​ត្រូវ​អនុវត្តន៍​ទៅតាម​ផែនការ​ដែល​អ្នក​បានកំណត់​ពីមួយ​ជំហាន​ទៅមួយ​ជំហាន ប្រកបដោយ​ការតាំង​ចិត្ត ការពង្រឹងសមត្ថភាព និង​មាន​ភាពជឿជាក់​លើ​ខ្លួនឯង ថា​អ្នក​ប្រាកដជា​អាចធ្វើ​វា​បានសម្រេច និង​ជោគជ័យ​ក្នុង​ជីវិត​របស់​អ្នក៕

ប្រភព៖ Verywell mind

Telegram-Troryorng
Share.