បាត់ដំបង៖ ផ្តើមចេញពីទំនាស់ពាក្យសម្តីតិចតួចបានធ្វើឲ្យយុវជន ២ក្រុមទាញដុំថ្មគប់ និងយកដំបងវាយផ្ទួនៗ លើជនរងគ្រោះរហូតដល់ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។​ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៤នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ ស្ថិតត្រង់ចំណុចក្រុមទី ២២ ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង  ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី ០៥ ខែ កញ្ញា  ឆ្នាំ  ២០២១​។ ទាក់ទងទៅនិងឃាតកម្មនេះ គឺមិនទាន់មានប្រភពច្បាស់លាស់ណាមួយបញ្ជាក់ថា បានកើតឡើងដោយរបៀបណានោះទេ គ្រាន់តែដឹងថា ផ្តើមចេញពីទំនាស់ពាក្យសំដីបន្តិចបន្តួច ឈានដល់ការផ្ទុះកំ ហឹងធ្វើគូជម្លោះម្ខាងប្រើប្រាស់ដំបងវាយ និងដុំថ្មគប់ទៅលើជនរងគ្រោះរហូតរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ តែជាអកុសល់បានស្លាប់នៅតាមផ្លូវ។​

ក្រោយកើតហេតុ កម្លាំងជំនាញបានចុះស្រាវជ្រាវជាច្រើនម៉ោង ទីបំផុតកំណត់មុខសញ្ញាជនបង្កបាន និងឃាត់ខ្លួនយុវជនទាំងពីរក្រុម សរុបចំនួន ០៤នាក់ មកសាកសួរនៅអធិការដ្ឋានក្រុងបាត់ដំបង ដែលយុវជនទី១ មានឈ្មោះសែម វីរ: ភេទប្រុស  អាយុ ១៨ ឆ្នាំ រស់នៅភូមិពាក់ស្បែក ឃុំស្នឹងស ស្រុបាណន់ ទី២ ឈ្មោះសុខ ចាន់ថា ភេទប្រុស អាយុ ១៧ឆ្នាំ ទី៣ ឈ្មោះសឺន សិទ្ធស័ក ភេទប្រុស អាយុ ១៩ ឆ្នាំ  និងម្នាក់ទៀតឈ្មោះវ៉ាន់ ហុកហេង ភេទប្រុស អាយុ ១៦ឆ្នាំ ទាំង ៣នាក់ នៅសង្កាត់ទួកតាឯក សង្កាត់ អូរចារ ក្រុងបាត់ដំបង ។  ចំណែកជនរងគ្រោះឱ្យឈ្មោះ  អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ នៅក្នុងភូមិទួលតាឯ សង្កាត់ ទួលតាឯក  ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្ននេះជនសង្ស័យទាំង ០៤នាក់ ត្រូវនគរបាលក្រុងបាត់ដំបង រៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.