ភ្នំពេញ៖ បុរសម្នាក់បានធ្វើអត្តឃាត ដោយបានចងកបញ្ចប់ជីវិតខ្លួននៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ នឹង ៤៥ នាទីព្រឹកមិញ ករណីនេះបានកើតឡើងនៅផ្ទះជួល ស្ថិតនៅក្នុងភូមិ ២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីម្តាយរបស់ជនរងគ្រោះ បានឱ្យដឹងថា កូនរបស់ខ្លួនឈ្មោះ ផន សុភា ភេទប្រុស អាយុ២៥ ជាអ្នកយកភាស៊ីនៅផ្សារអូរឫស្សី ។មានបងប្អូនចំនួន ៣នាក់ ក្នុងនោះស្រី២នាក់ ដោយសុភា ជាកូនប្រុសច្បង និងកន្លងមកធ្លាប់ ប្រើប្រាស់គ្រឿងញៀន ព្រមទាំងត្រូវបានបញ្ជូនទៅមណ្ឌលអប់រំ និងកែប្រែចំនួន២ដងរួចមកហើយ។

នៅមុនពេលកើតហេតុ កូនរបស់គាត់បានអង្គុយសម្លឹងមើលមុខ ពោរពេញដោយក្តីស្រលាញ់ និងបានជជែកគ្នាដូចធម្មតា ប៉ុន្តែនៅវេលាម៉ោង ២ រំលងអធ្រាត្រ ប្អូនស្រីរបស់ស្ត្រីជាម្តាយ បានដើរទៅកាន់បន្ទប់ទឹក ទ្វារចាក់សោរ ទើបប្រាប់ទៅម្តាយជនរងគ្រោះឱ្យសួរ ប៉ុន្តែសួរមិនឆ្លើយ ទើបស្ត្រីជាម្តាយ បានទាញទ្វាររហូតរបូតគន្លឹះ ទើបឃើញសពកូនរបស់ខ្លួន កំពុងបែកពពុះមាត់ ដោយសារ ចងក។

សូមបញ្ជាក់ដែលថា ស្ត្រីជាម្តាយទើបតែប្តីស្លាប់ចោល ប្រមាណ៣ខែកន្លងមកនេះ តែពេលនេះក៏បាត់បង់ទាំងកូនប្រុស ថែមទៀត។ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច និង គ្រូ ពេទ្យ យកសំណាកូវីដ១៩ អវិជ្ជមាន រួច រាល់ ក៍ប្រគល់សពអោយទៅគ្រួសា សពយកទៅធ្វេីបុណ្យនៅ ស្រុក កំណើត ភូមិ ជ្រៃបាក់ ស្រុក រលាប្អៀរ ខេត្តកំពង់ ឆ្នាំ ង តាមប្រពៃណីខ្មែរផងដែរ៕

Share.