ភ្នំពេញ៖ បុរសម្នាក់មិនដឹងជាមានរឿងអ្វី ស្រាប់តែទាញកាំបិតប៉័ងតោដើរកាប់រថយន្ដគេឯង ដែលករណីនេះ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមការបញ្ជាក់របស់ប្រជាពលរដ្ឋ ដែលជាម្ចាស់បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស់ម្នាក់វ័យប្រមាណ៤០ឆ្នាំមិនដឹងជាមានរឿងអ្វី ដោយក្នុងដៃមានកាន់កាំបិតប៉័ងតោផងនោះ បានដើរស្រែកជេគេឯង ដែលជាអ្នករស់នៅជិតខាង ហើ​យបុរស​​រូបនោះបានយកកាំបិតកាប់រថយន្ដ ដែលតចនៅក្បែរនោះយ៉ាងកំរោលដែលបណ្ដាលឲ្យបែកកញ្ចក់ និងខូខខាតអស់រថយន្ដ៥គ្រឿង ចំណែកឯជនបង្ករ ក៏បែកឈាមហូរពេញរថយន្ដផងដែរ។

ភ្លាមៗនោះដោយមានការរាយការណ៍របស់ប្រជាពលរដ្ឋ នរគបាលព្រហ្មទន្ទកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះមកដល់កន្លែងកើតហេតុ និងឃាត់ខ្លួនបុរសរូបនោះយកទៅកាន់ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញផងដែរ៕

Share.