នៅ​ក្នុង​វីដេអូ​​ធ្វើ​បទ​សម្ភាស​ជាមួយ Esquire Korea តារា​សម្ដែង​ដ៏​ល្បី​ Lee Min Ho បាន​ឆ្លើយ​តប​នឹង​សំនួរ​ជា​ច្រើន​របស់​អ្នក​គាំទ្រ​ដើម្បី​​ជា​ឱកាស​មួយ​ឱ្យ​អ្នក​ស្រលាញ់​ចូល​ចិត្ត​កាន់​តែ​ស្គាល់​លោក​ច្បាស់​ឡើង​ ដោយ​ក្នុង​នោះ​លោក​បាន​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ខ្លាច​ផ្លែ​តា​សក់​​។

ទោះ​ជា​លោក​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​ខ្លាច​ផ្លែ​តាសក់​ ប៉ុន្តែ​លោក​ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថាលោក​ពិត​ជា​ខ្លាច​ផ្លែ​តាសក់​ខ្លាំង​រហូត​ឈប់​ទៅ​កន្លែង​ណា​ដែល​មាន​ផ្លែតាសក់​ថែម​ទៀត​ផង​។ ក្រៅ​ពី​នោះ​ Lee Min Ho បាន​ប្រាប់​ទៀត​ថា​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​លោក Search ឈ្មោះ​ខ្លួន​ឯង​លើ​អ៊ិនធឺណិត​។

នៅ​ពេល​និយាយ​ដល់​ត​រៀន​កីឡាគុន​ដាវ​ (ចាក់សាប) និងចង់​ទៅ​​មើល​ពន្លឺ​ Aurora (ពន្លឺ​នា​ទិស​ខាង​ជើង​) នៅ​ថ្ងៃ​ណា​មួយ​ ដោយ​នៅ​ក្នុង​សំនួរ​មួយ​បាន​សួរ​លោក​ថា​ បើសិន​ជា​លោក​អាច​ទៅ​រស់​នៅ​​កន្លែង​ណា​មួយ​ផ្សេង​ពី​ប្រទេស​កូរ៉េ​ តើ​លោក​ចង់​ទៅ​រស់​នៅ​កន្លែង​ណា​? តារា​រូប​នេះ​បាន​ឆ្លើយ​តប​ថា​ «បើសិន​ជា​ខ្ញុំ​អាច​ទៅ​រស់​នៅ​កន្លែងណា​ផ្សេង​ក្រៅ​ពី​​នៅ​លើ​ភព​ផែនដី​​ ឬ ​ប្រទេស​កូរ៉េ​ ខ្ញុំ​ចង់​ទៅ​រស់​នៅ​ភព​ព្រះអង្គារ​»

នៅ​ក្នុង​វីដេអូ​ដែល​មាន​រយៈ​ពេល​ប្រមាណ​ជា​៥​នាទី​នោះ​ តួឯក​ប្រុស​ The King: Eternal Monarch រូប​នេះ​បាន​ចែក​រំលែក​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​​ពាក់ព័ន្ធ​នឹង​ជីវិត​ឯក​ជន​ដូច​ជា​ លោក​ជា​មនុស្ស​ចូលចិត្ត​នៅ​ផ្ទះ​។

អ្នក​គាំ​ទ្រ​ជា​ច្រើន​ដែល​ទស្សនា​វីដេអូ​នោះ​រួច​សុទ្ធ​តែ​ពេញ​ចិត្ត​ចំពោះ​តារា​រូប​នេះ​ដោយ​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​លើក​ឡើង​ថា​ «ខ្ញុំ​ស្រលាញ់​ចម្លើយ​របស់​គាត់​ គាត់​ជា​មនុស្ស​កំប្លែង​ សាមញ្ញ ហើយ​មាន​ចិត្ត​ស្មោះ​ត្រង់​ជានិច្ច​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ចំណោម​ចម្លើយ​របស់​គាត់​គឺ​គាត់​មាន​មោទកភាព​លើ​ខ្លួន​ឯង​»

ទស្សនា​វីដេអូ​បទ​សម្ភាស Lee Min Ho ខាង​ក្រោម​នេះ​៖

Telegram-Troryorng

Share.