ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអវុធហត្ថខេត្តព្រះសីហនុបានចុះគោលដៅត្រួតពិនិត្យនិង ឆែកឆេ រអាវុធ ជាតិផ្ទុះ ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើសផ្សេងៗជូនប្រជាពលរដ្ឋ។

លោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ចុះគោលដៅត្រួតពិនិត្យនិង ឆែកឆេ រអាវុធ ជាតិផ្ទុះ ដើម្បីបង្ការ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កា លពីវេលាម៉ោង ២១:០០ នាទី យប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។​

យ៉ាងណាមិញ នៅក្នុងខេត្តព្រះសីហនុមួយរយៈនេះ មានករណីផ្ទុះអាវុធ និងការកាន់កាប់អាវុធខុសច្បាប់មួយចំនួនបានកើតឡើងគួរឲ្យកត់សម្គាល់ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ។

ការដាក់គោលដៅនេះគឺ ដើម្បីរក្សានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះដាក់គោលដៅត្រួតពិនិត្យ និងឆែកឆេរអាវុធជាតិផ្ទុះ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ និងបន្ថែមការពារដើម្បីអោយ ភូមិឃុំទទួលបាននូវសុវត្ថិភាពពេលលេញ៕

Share.