ភ្នំពេញ៖ បុរសម្នាក់បានធ្វើដំណើរចេញមកពីខេត្តស្ទឹងត្រែង តាមរថយន្តឈ្នួលដើម្បីមកភ្នំពេញរកពេទ្យឲ្យព្យាបាលជំងឺប្រចាំកាយរបស់គាត់ តែកម្មអកុសលមិនទាន់នឹងទៅដល់ផង ស្រាប់តែអស់កម្លាំង ហើយក៏បានដើរទៅរកសម្រាកក្រោមដើមឈើនៅលើសួនច្បារ មួយសន្ទុះ ក៍បានប្រកាច់ដាច់ខ្យល់ស្លាប់បាត់បង់វជីវិតតែម្ដង ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះ ត្រង់ចំណុចលើសួនច្បារ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ព្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេ ញ កាលពីថ្ងៃទី០៩ ខែកញ្ញា វេលាម៉ោង០៩នឹង៣០នាទីព្រឹក។ ចំណែកឯជនរងគ្រោះ ឈ្មោះ ម៉ាន់ណៃ ភេទប្រុស អាយុ៥៥ ឆ្នាំ មានស្រុក កំ ណើត នៅភូមិ រមាសគ ឃុំគោខ្ចក ក្នុងស្រុកកំពុងត្របែក ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីក្មួយស្រីជនរងគ្រោះបានឲ្យដឹងថា ពូរបស់គាត់មានជំងឺជំងឺទឹកនោមផ្អែមយូរណាស់មកហើយ ទើបរូបគាត់ចេញពីស្រុកកំណើត ដើម្បីទៅលេងផ្ទះបងប្រុសបង្កើត ដែលរស់នៅឯកខេត្តស្ទឹងត្រែង អស់មួយរយៈធំ ហើយក៏បានវិល ត្រឡប់ មកស្រុកកំណើតវិញ តែដោយជំងឺធ្ងន់ធ្ងរពេក ទើបជនរងគ្រោះមិនទាន់ទៅស្រុកនោះទេ រួចក៏បានជិះរថយន្តមកភ្នំពេញដើម្បីរកពេទ្យព្យាបាលជំងឺ តែដោយសារអស់កម្លាំងពេកក៏បានមកដល់ទល់មុខនឹងស្ថានទូតបារាំងក៏បានចុះពីរថយន្តហើយទៅរកកន្លែងសម្រាកមួយសន្ទុះ ក៏ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗមួយរំពេច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីត្រួតពិនិត្យមើល ហើយបានទាក់ទងទៅគ្រូពេទ្យឱ្យចុះមុខយកសំណា ក​ជនរងគ្រោះជាមុនសិន ហើយឃើញថាសព្វជនរងគ្រោះអវិជ្ជមានកូវីដ-១៩ ហើយក៏បានប្រគល់តួនាទីនេះឲ្យទៅសមត្ថកិចជំនា ញ ធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ ប្រគល់សព្វទៅឱ្យសាច់ញាតិ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.