ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី​១៣ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រវាង​ក្លិប​ម្ចាស់​ផ្ទះ​បឹងកេត ជាមួយ​ក្រុម​វិសាខា នៅវេលា​ម៉ោង​៣:៣០នាទី​រសៀល ​ថ្ងៃ​សៅរ៍ ទី​១១ ខែកញ្ញា ឆ្នាំ២០២១ ខាង​មុខ​នេះ​លើ​ទីលាន​កីឡដ្ឋាន​ខេមបូឌាអែរវ៉េ ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​នោះ​ទេ ដោយ​សារ​មាន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩។

បើ​តាម​ការ​​បញ្ជាក់​​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) លើក​ឡើង​នៅ​រសៀល​ថ្ងៃ​​ព្រហស្បត្តិ៍ ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​ថា៖«តាម​និតិ​វិធី​វិធាន​សុវត្ថិភាព​ ក្លិប​ទាំង​អស់​តម្រូវ​ត្រូវ​ធ្វើ​តេស្ត​រហ័ស​រាល់​មុន​គ្រប់​ការ​ប្រកួត ហើយ​កាល​ពី​ថ្ងៃ​០៨ ខែ​កញ្ញា ឆ្នាំ២០២១ ពេល​ក្លិប​បឹងកេត ធ្វើ​តេស្ត​នោះ​រក​ឃើញ កីឡាករ​ ១រូប និង​មន្រ្តី​ក្លិប ១រូប របស់​ខ្លូន​មាន​លទ្ធផល វិជ្ជមាន​ជំងឺ​កូវីដ-១៩​ ជាមួយ​គ្នា​នេះ​ផង​ដែរ​សំណាក​របស់​កីឡាករ និង​មន្រ្តី​ខាង​លើ​នេះត្រូវបានបន្តយកទៅធ្វើតេស្ត PCR។ ដូច្នេះមន្ត្រី និង​កីឡាករ​ដ៏ទៃ​ទៀត​ដែល (អវិជ្ជមាន) និង​ការ​ប្រកួត​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ​ ត្រូវ​រង់ចាំ​លទ្ធផល​វិភាគ​បញ្ជាក់​របស់​កីឡាករ និង​មន្រ្តី​ខាងលើនេះ»។

Telegram-Troryorng
Share.