បើមិនជឿ កុំប្រមាថ! រឿងអបិយជំនឿតែងតែមានជាប្រចាំនៅតាមបណ្ដាប្រទេសនានាទូទាំងពិភពលោក មិនថានៅក្នុងតំបន់អាស៊ី ឬ តំបន់ប៉ែកខាងអ៊ឺរ៉ុប។ ប៉ុន្ដែមានវិធីអាចជួយកែប្រែវាសនាអាក្រក់ចេញ​ដោយគ្រាន់តែមានជំនឿ និង អនុវត្តវិធីប្រចាំត្រកូលរាងៗខ្លួនជាប្រចាំ។

ជំនឿ ៦ យ៉ាងនេះអាចជួយឲ្យអ្នកជៀសឆ្ងាយពីរឿងមិនល្អ៖

១. កញ្ចក់ប្រេះបែក៖ ជាអបិយជំនឿដែលជាតិសាសន៍ស្ទើរពាសពេញពិភពលោកជឿតាម ជាយូរមកហើយ។ កញ្ចក់ប្រេះបែក អាចនាំឲ្យមានភាពប្រេះឆាសុភមង្គលគ្រួសារ និងមានសំណាងអាក្រក់រហូតដល់៧ឆ្នាំឯណោះ។ ជាពិសេស ក្រោយពីកញ្ចក់បែក បើមិនយកទៅចោលទេ គេជឿថា មានព្រលឹងចងអាឃាត ឬវិញ្ញាណអាក្រក់សណ្ឋិតនៅ បង្កក្ដីអន្តរាយដល់អ្នកផ្ទះទៀតផង។

២. ថ្ងៃសុក្រទី១៣៖ ជាថ្ងៃដែលគេមានជំនឿតាំងពីសតវត្សរ៍ទី១៩មកម្លេះ ពីព្រោះជាថ្ងៃដែលមិនល្អ បំផុតក្នុងប្រវត្តិសាស្ត្រ។ អោយតែថ្ងៃនោះមកដល់ មនុស្សម្នានឹងផ្អាកការជួបជុំធំៗ ពិធីជប់លៀង អាពាហ៍ពិពាហ៍ ការណាត់ជួប ជាពិសេសគឺចៀសវាងការចេញក្រៅផ្ទះ។ ប្រសិនត្រណមមិនបាន វាអាចបណ្ដាលឲ្យជួបគ្រោះថ្នាក់ ហើយសំណាងមិនល្អ នឹងតោងជាប់ពេញ ១ឆ្នាំ។

៣. សិតសក់ពេលយប់មុខកញ្ចក់៖ នេះជាត្រណមរបស់ចាស់ៗ បុរាណៗ ដែលនាំគ្នាផ្ដាំកូនចៅ តៗគ្នាថា ហាមសិតសក់មុខកញ្ចក់នៅពេលយប់ស្ងាត់ ព្រោះអាចមានវិញ្ញាណអាក្រក់នឹងអង្គុយទល់មុខអ្នកពីខាងក្នុងកញ្ចក់ ហើយអាចឲ្យអ្នកឃើញស្រស់ៗរហូតដល់ថ្នាក់ភ័យជ្រុះសក់។

៤. កាត់ក្រចកពេលយប់៖ នៅបណ្ដាប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជាដែរ ​មានត្រណមកាត់ក្រចកពេលមេឃងងឹត ព្រោះមានន័យថា អ្នកនោះនឹងជួបភាពចង្រៃតាមជាប់ជានិច្ច។ ជាពិសេសអាចធ្វើឲ្យមានថាមពលអ្វីម្យ៉ាងរុញច្រានដៃអ្នកឲ្យកាត់ជ្រុលដៃ រឺ កាត់ក្រចកពេលយប់អាចធ្វើឲ្យអ្នកមើលមិនសូវច្បាស់ កាត់ជ្រុលមានគ្រោះថ្នាក់។

. បោសសំអាតផ្ទះពេលយប់៖ ការបោសសំអាតផ្ទះពេលយប់ គឺប្រៀបដូចជាបោសលុយ បោសលាភសំណាង ឬ ទ្រព្យចេញពីខ្លួន ដែលខំប្រឹងរកតាំងពីព្រឹកចេញក្រៅអស់។ ប៉ុន្ដែកាលពីសម័យមុនអាចថា ផ្ទះនីមួយៗគ្មានអគ្គិសនីប្រើប្រាស់ ដែលចាស់តែងតែនិយាយកំឡា កុំឲ្យកូនចៅបោសផ្ទះពេលយប់ព្រោះមើលមិនឃើញខ្លាចគ្រោះថ្នាក់។

. ហាមដេកក្រោមសសរធ្នឹម៖ តាំងពីបុរាណកាលមក ចាស់ៗនិយាយថា កុំទៅដេកនៅក្រោមសសរធ្នឹមផ្ទះ ព្រោះសសរធ្នឹមផ្ទះ ជាសសរដែលគេប្រើសម្រាប់ទ្រគ្រោងផ្ទះ ជាផ្លូវសម្រាប់គេដើរ បើអ្នកគេងនៅពីក្រោមនោះ និងគេងមិនបានសុខស្រួលនោះទេ មានអារម្មណ៍រវើរវាយ ព្រោះអាចត្រូវវិញ្ញាណអមនុស្សចូលនៅពេលណាមួយក៏បាន៕

ជំនឿ ៦ យ៉ាងនេះនៅមិនទាន់អស់នៅឡើយទេ គឺនៅមានជំនឿបុរាណៗជាច្រើនទៀតដែលយើងមិនទាន់លើកបង្ហាញ ប៉ុន្ដែទោះជាយ៉ាងណាអ្នកទាំងគ្នាគួរតែជឿនូវរឿងអបិយជំនឿដែលចាស់ៗ លោកតែងតែហាម៕

អត្ថបទ៖ ស្រាវជ្រាវ

Telegram-Troryorng
Share.