កាល​ពី​ ២ ខែ​មុន​ មាន​រឿង​ដ៏​កក្រើក​ពិភព​សិល្បៈ​ដោយ​សារ​តែ​តារា​សម្ដែង​តារា​ចម្រៀង​ Kris Wu ត្រូវ​បាន​នារី​ម្នាក់​ឈ្មោះ Du Meizhu ថា​លោក​បាន​ណាត់​និង​អញ្ជើញ​នារី​រងគ្រោះ​ជា​ច្រើន​នាក់​មក​ធ្វើ​ការ​សម្ភាស ​ឬ ​មក​សាកកាមេរ៉ា នា​ផ្ទះ​របស់​លោក​ បន្ទាប់​មក​ចាប់​បង្ខំ​រំលោភ​។

បច្ចុប្បន្ន​ លោក​កំពុង​តែ​ត្រូវ​បាន​ឃុំឃាំង​នៅ​មន្ទីរឃុំឃាំង Chaoyang ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត​លើ​ករណី​រំលោភ គំរាម​កំហែង ជាដើម​។ ប៉ុន្តែ​ថ្មីៗ​នេះ​រូប​ភាព​បុរស​ម្នាក់​ជាប់​ខ្នោះ​ដៃ​ខ្នោះ​ជើង​មាន​ប៉ូលីស​អមសងខាង​ដែល​ត្រូវ​បាន​គេ​ផុស​នៅ​លើ​បណ្ដាញសង្គម​របស់​ប្រទេស​ចិន ហើយ​អះអាង​ថា​​គឺជា​ Kris Wu ដែល​កំពុង​តែ​ឈរ​រងចាំ​តេស្ត​រក​ជំងឺ​អេដស៍​និង​ជំងឺ​កាម​រោគ​ផ្សេងៗ។ យោងតាម​អ្នក​បង្ហោះ​ខាង​លើ​បាន​សរសេរថា​ Kris Wu ត្រូវ​បាន​ដឹក​ទៅ​ពេទ្យ​ Ditan ក្នុង​តំបន់​ Chaoyang ដែល​ជា​មន្ទីរ​ពេទ្យ​មួយ​ជំនាញ​ជំងឺ​អេដស៍​និង​កាមរោគ​។

ក្នុង​នោះ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​ទៀត​បាន​អះអាង​ថា​ឈ្មោះ​គ្រូ​ពេទ្យ​ដែល​សរសេរ​នៅ​លើ​ក្ដារខៀន​ខាង​ស្ដាំ​ដៃ​របស់​ Kris Wu គឺជា​គ្រូពេទ្យ​ជំនាញ​ជំងឺ​កាម​រោគ​តែម្ដង​

ថ្វី​ត្បិត​តែ​នេះ​មិន​ទាន់​មាន​​ការ​បញ្ជាក់​អះអាង​ណា​មួយ​ ដោយ​ចាត់​ចូល​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ ប៉ុន្តែ​ជនជាតិ​ចិន​ជា​ច្រើន​បាន​បន្ត​តាមដាន​និង​ស៊ើប​សួរ​ចង់​ដឹង​ថា​ បុរ​សក្នុង​វីដអូ​នោះ ពិត​ជា​អតីត​តារា​ល្បី​ Kris Wu ឬ​ក៏​យ៉ាង​ណា​? ឃ្លីប​វីដេអូ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ និង​សារព័ត៌មាន​ជាច្រើន​ដូច​ជា​ Twitter ដែល​ធ្វើ​ឱ្យ​រឿង​នេះ​កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង​ពី​សំណាក់​មហាជន​។

ប្រភព៖ allkpop

Telegram-Troryorng
Share.