ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបុកប៉ះគ្នា បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងតំណំ តែសំណាងល្អ ពុំបណ្តាលឲ្យមានអ្នករងរបួស ដែលហេតុការនេះ ស្ថិតនៅតាមបណ្តោយវិថី២៨ មិថុនា កែងផ្លូវគុជអាសុី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង០៨យប់ ម្សិលមិញនេះ ។

យោងតាមសាក្សីដែលឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក TUNDRA ពណ៌ខ្មៅ បត់ស្តាំមិនប្រយ័ត្ន បណ្តាលឲ្យបុកប៉ះ និងរថយន្តមួយគ្រឿង ទៀតម៉ាក STAREK ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-7199 បើកបរពីត្បូងទៅជើង បណ្តាលឲ្យខូចខាតយ៉ាងតំណំ តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួសនៅះទេ ។

ក្រោយពេលកើតហេតុ ភាគីបង្កបានយល់ព្រមសង​រាល់ការខូចខាតទៅភាគីរងគ្រោះ ចំនួន៥៥០ ដុល្លា ដើម្បីបញ្ចប់រឿងនៅ​ នឹងកន្លែង កើតហេតុ ៕

Share.