ខេត្តព្រះសីហនុ ៖មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរវាងរថយន្ត និងម៉ូតូបុកគ្នាមួយគ្រឿ់ង នៅមុខធនាគារកាណាឌី យ៉ា ស្ថិតនៅភូមិ ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ​ នៅវេលាម៉ោង ៩ : ២០នាទីយប់ថ្ងៃទី ៩ កញ្ញា ឆ្នាំ ២០២១។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានប្រាប់ថា គាត់បានឃើញម៉ូតូមួយ គ្រឿងបើកចុះពីផ្លូវ បេនឡាន មហោស្របចាស់ផ្លូវ ១០៨ ដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បើកតាមបណ្ដោយវិថីឯករាជ ទិសដៅឆ្ពៅទៅវិមានឯករាជ ​ មកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សបើកបរម៉ូតូផ្លោងចេញឆ្ងាយពីកន្លែងកើតហេតុ ឃើញ ដូចនោះ ខាងរថយន្ដក៏បានបើករត់គេចភ្លាមៗផងដែរ។

ប្រភពដដែលបានបន្តទៀតថា រថយន្តដែលបានបុកម៉ូតូនោះម៉ាក់ alphard ពណ៌ស ពាក់ស្លាកលេខ2BC-6611មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរទេ រីឯអ្នកបើកបរម៉ូតូម៉ាក scoopyពណ៌សរពាក់ស្លាកលេខ ព្រះសីហនុ J1-2407 ភេទប្រុស ជាអ្នកដឹកជញ្ជូនម្ហូបក្រុមហ៊ុន wow now បានរងរបួសត្រង់ក្បាល។

ក្រោយពីកើតហេតុម្ចាស់ម៉ូតូត្រូវក្រុមគ្រួសារនាំយកទៅព្យាបាល ដើម្បីពិនិត្យ និង scan ក្បាល ព្រោះពេលកើតហេតុរថយន្តបានបុកផ្លោងឆ្ងាយពីកន្លែងកើតហេតុ ហើយម្យ៉ាងត្រូវរបួសត្រង់ក្បាលផង៕

Share.