បុរសជាជនជាតិភីលីពីនម្នាក់បានឡើងទៅបន្ទប់ជាន់ទី១នៃខុនដូមួយកន្លែងនិងបានចាក់ សម្លាប់ពីរនាក់ប្ដីប្រពន្ធជាជនជាតិភីលីពីដូចគ្នាបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ។ ក្រោយ មកជនដៃដល់បានរត់ចេញពីបន្ទប់ជនរងគ្រោះមកលោតលើអគារខុនដូជាន់ទី១ចុះមកក្រោមបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជន។

ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៨ ថ្ងៃទី១០ ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅ ត្រង់ចំណុចអគារខុនដូលេខ២៥ ផ្លូវ ១០៣សង្កាត់បឹងត្របែក ខ័ណ្ឌចំការមនរាជធានីភ្នំពេញ។

សពជនរងគ្រោះទាំងពីរនាក់ទី១ ឈ្មោះ jerry cervanezភេទប្រុសអាយុ ៤៣ឆ្នាំមុខរបរ ទីផ្សារពាណិជ្ជកម្មអនឡាញស្នាក់នៅកន្លែងកើតហេតុ។ ជនរងគ្រោះទី២ជាប្រពន្ធឈ្មោះ Grae vabes ceevanez អាយុ៤១ឆ្នាំ មុខរបរទីផ្សារអនឡាញស្នាក់នៅក្លែងកើតហេតុ។

ចំណែកជនដៃដល់ឈ្មោះ vun yabes ភេទប្រុសអាយុ៥៩ឆ្នាំជាម្ចាស់ទីតាំង(រងរបួសធ្ងន់) បច្ចុប្បន្នត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរស ជនជាតិភីលីពីនម្នាក់បានឡើងទៅលើអាគារខុនដូជាន់ទីមួយចូលទៅក្នុងបន្ទប់ពីរនាក់ប្ដីប្រពន្ធជាជនជាតិភីលីពីនដូចគ្នា ចាក់សម្លាប់ពីរនាក់ប្ដីប្រពន្ធបណ្ដាលឲ្យស្លាប់នៅក្នុង ថ្លុកឈាម ។ក្រោយមកជនដៃដល់ក៏រត់ចេញពីបន្ទប់ជន រងគ្រោះ មកក្រៅ លោតពីលើអគារជាន់ទីមួយបណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកទៅជួយសង្គ្រោះផងដែរ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងអាវុធហត្ថចុះមកដល់ទីតាំងកើតហ៊ុំព័ទ្ធខ្សែនិងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យក៏ដូចជាក្រុមគ្រូពេទ្យក្រសួងសុខាភិបាលដើម្បីចុះមកយកសំណាកឃើញលទ្ធិផលអវិជ្ជមាន កូវីដ១៩ទាំពីរនាក់។ បន្ទាប់មកសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះ ទាំងពីរនាក់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅរៀបចំទុកដាក់តាមប្រពៃណីរបស់ខ្លួន៕

អត្ថបទ៖សេង សាវី

Share.