(ភ្នំេពញ )៖ ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង ដែលស្ថិតនៅចំណុចអាគារលេខ២០២០ ផ្លូវជាតិលេខ៥ ក្រុម១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបំផ្លាញសម្ភារៈអស់មួយចំនួន កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ យ៉ន ទាយាទ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារ របស់ក្រុមហ៊ុនដឹក អ្នកដំណេីរ ចំពោះមូលហេតុ នៃការឆាបឆេះ ឆ្លងចរន្តអគ្គិសនី។

ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ថ្មបេតុង ដែលមានទំហំ ៨ម៉ែត្រ x ២០ម៉ែត្រ ខូចខាតឆេះគ្រឿងសម្ភារៈបរិក្ខាក្នុងរថយន្តដឹក អ្នកដំណេីរដែលស្តុបទុក នៅជាន់ទី៣ រួមរួមទាំងសម្ភារៈមួួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល ១ម៉ឺន ដុល្លាអាមេរិក តែមិនបានបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ស្មើរ ៦០ម៉ែត្រគូប រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន រ ស្មេីរ ៤គ្រឿងរថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៤គ្រឿង ប្រេីប្រាស់ទឹក អស់៤ឡាន ស្មេីរ ២០ម៉ែត្រគូប រថយន្តក្រុមហ៊ុនស្រា បៀរ កម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹក អស់ ១ឡាន ស្មេីរ ៦ម៉ែត្រគូប និងរថយន្ត របស់សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿងប្រេី ប្រាស់ទឹក អស់១ឡាន ស្មេីរ ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១០និង៤៥នាទីព្រឹក នាថ្ងៃដដែរ៕

Share.