ខេត្តព្រះសីហនុ៖ សមត្ថកិច្ច កងរាជអាវុធហត្ថព្រះសីហនុ បានឃាត់ខ្លួនឃាត់ខ្លួនមនុស្ស១៤នាក់ រួមជាមួយអាវុធវែងខ្លី ៧ដើម បន្ទាប់ពីមានផ្ទុះអាវុធមួយប្រាវ នៅត្រង់ចំណុចសណ្ឋាគារស៊ីហាវ យ៉ិង ហ៊ួយ ស្ថិតក្នុងក្រុម១៣ ភូមិ៤សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ​ក កាលពីពីព្រលប់ថ្ងៃទី១០កញ្ញាឆ្នាំ២០២១នៅវេលាម៉ោង១៨,៣០នាទី។


លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបង្ក្រាបក្រុមចាប់ជំរិតទារប្រាក់បានមួយសំបុកធំ ក្នុងខេត្តព្រះសីហនុ នៅ ម៉ោង ១៩ៈ១០ នាទី ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២១ ដែរមានកម្លាំងកងរាជអាវុធហត្ត្ថក្រុងសហការជាមួយកងរាជអាវុធហត្ថខេត្ត ដោយមានការដឹកនាំបញ្ជាផ្ទាល់ ដោយ លោក ឧត្តមសេនីយ៍ត្រី ផ្ទាល់ដោយមានការសម្របសម្រួល នីតិវិធីដោយ ឧត្តមសៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រះសីហនុ។

ការចុះបង្ក្រាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់ នឹងប្រើប្រាស់អាវុធខុសច្បាប់ នៅចំណុច កាសុីណូ សុីហាវ យីងហួយ ស្ថិតក្រុម ១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុនេះ ដកហូតបានអាវុធវែង២ដើម ខ្លី៥ដើម និងឃាត់មនុស្សបានចំ នួន ១៤នាក់ ស្រី ០១នាក់ ជនជាតិចិន។

បច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្នុងដៃ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និង កំពុងបន្តនិតិវិធីទៅតាមផ្លូវច្បាប់៕

Share.