ដំណឹង​ក្ដៅ​គគុក​និង​កំពុង​តែ​ត្រូវ​បាន​អ្នក​គាំទ្រ​ជជែក​​វែក​ញែក​គ្នា​ផង​ ឈ្លោះ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា​ផង​ ពាក់ព័ន្ធ​នឹង​បទ​ចម្រៀង​ «Lalisa» បទ​ចម្រៀង​ទោល​ទើប​ចេញ​ថ្មី​របស់​តារា​ចម្រៀង​កូរ៉េ​ Blackpink សញ្ជាតិ​ថៃ​ LISA បាន​ធ្វើ​ឱ្យ​ហ្វេន​ក៏​ដូច​ជា​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន​ នឹក​ឃើញដល់​ករណី​កញ្ញា​ ទេព បូព្រឹក្ស​ តារា​ចម្រៀង​ យ៉េយ៉េ ដែល​ធ្លាប់​រង​ការ​រិះគន់​រឿង​គ្រង​ឈុត​សំលៀក​បំពាក់​​បុរាណ​ក្នុង​បទ​ចម្រៀង​។​

សូម​ចុច​អាន​ បទ​ថ្មី​ «Lisa» ធ្វើ​ឱ្យ​ហ្វេន​នៅ​កម្ពុជា​ខក​​បំណងនិងខឹង​សម្បារ ខណៈ​ហ្វេន​ខ្លះ​ចេញ​មុខ​​ការពារ​

មហាជន​​មាន​ការ​អាណិត​និង​លើក​យក​ករណី​ តារា​ចម្រៀង​ចូលចិត្ត​តុបតែង​ខ្លួន​បែប​ប្លែក​និង​ទាន់​សម័យ​ ​កាល​ពី​មុុន​ធ្លាប់​លើក​យក​ឈុត​បុរាណ ក៏​ដូច​ជា​ការ​ថត​នៅ​តំបន់​ប្រាសាទ​បុរាណក្នុង​គោល​បំណង​លើក​ស្ទួយ​និង​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​​ តែ​ត្រូវរង​នូវ​ការ​រិះគន់​ថា​បាន​ធ្វើ​ឱ្យ​ខូច​វប្បធម៌​ ស្រាប់​តែ​នៅ​ពេល​ដែល​ LISA យក​ខ្លោង​ទ្វារ​ប្រាសាទ​បុរាណ​ក៏​ដូច​ជា​មាន​បញ្ចូល​ភ្លេង​​ដែល​អះអាង​ថា​ជា​បទ​ភ្លេង​របស់​ថៃ​មក​ដាក់​ក្នុង​បទ​ចម្រៀង​ថ្មី​ បែរ​ជា​ហ្វេន​ក្នុង​ប្រទេស​កម្ពុជា​កោត​សរសើរ​និង​ចេញ​មុខ​មក​ការពារ​ នៅ​ពេល​មាន​ហ្វេន​ខ្លះ​បង្ហាញ​ការ​មិ​នគាំទ្រ​ ដែល​ Concept បទ​ចម្រៀង​មាន​រូប​ខ្លោង​ទ្វារ​ប្រាសាទ​បុរាណ។

នៅ​ក្នុង​នោះ​តារា​ចម្រៀង​ ទេព បូព្រឹក្ស​ ខ្លួន​ឯង​ក៏​បាន​ចេញ​មក​និយាយ​ដល់​រឿង​រ៉ាវ​ខាង​លើ​នេះ​ដែរ​ថា​ កញ្ញា​ ធ្លាប់​​បាន​ផ្លាស់​ប្ដូរគោលបំណងថត​បទ​ចម្រៀង​មួយ​មាន​ចំណង​ជើង​ថា​ «Top of the Lady» ជា​បទ​លើក​ពី​ឬទ្ធិអំណាច​ស្ត្រី​ពី​វីដេអូ​ម​ក​ជា​រូប​សន្លឹក​វិញ​ ព្រោះ​ច្រើន​លើក​ច្រើន​សារ​មិន​សូវ​មាន​ការ​គាំទ្រ​និង​ការ​សាទរ​ចំពោះ​ការ​ច្នៃ​ប្រឌិត​របស់​ខ្លួន​នោះ​ឡើយ​ ប៉ុន្តែ​កញ្ញា​​លើក​ឡើង​ថា​បើ​មាន​ការ​គាំទ្រ​ហ្វេន​​ កញ្ញា និង​សម្រេច​ចិត្ត​ចាប់​ផ្ដើម​ម្ដង​ទៀត​​​។

Telegram-Troryorng
Share.