មនុស្សគ្រប់រូបតែងតែចង់ទទួលបាននូវភាពជោគជ័យក្នុងវិស័យការងារ ជាពិសេសនៅពេលដែលអ្នកជោគជ័យក្នុងការងារ អ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏ច្រើនដែលល្មមឲ្យអ្នកអាចគ្រប់គ្រងនូវគោលដៅច្បាស់លាស់។ មុននឹងអ្នកទទួលបានជោគជ័យ អ្នកគួរតែឆ្លងកាត់ការធ្វើការជាក្រុម អ្នកត្រូវរៀនស្គាល់ រៀនស្ដាប់ និង មើលទៅមជ្ឈដ្ឋានជុំវិញឲ្យបានល្អប្រសើរ។ តើមានកត្តាអ្វីខ្លះដែលអាចជួយឲ្យអ្នកជោគជ័យក្នុងការងារ?

១) ការស្ដាប់៖ អ្នកត្រូវស្វែងរកគំនិតល្អៗពីអ្នកដទៃ ដែលផ្ដើមចេញពីការស្ដាប់គំនិតទាំងអស់ពីអ្នកនៅជុំវិញខ្លួន។ នៅពេលដែលអ្នកទទួលបានដំណឹងច្រើន នោះអ្នកនឹងទទួលបាននូវគំនិតសម្រាប់អនុវត្តបន្ដទៅថ្ងៃមុខ ដើម្បីសម្រេចគោលដៅ។

២) ដោះស្រាយបញ្ហា៖ អ្នកត្រូវចេះដោះស្រាយរាល់បញ្ហាដែលកើតឡើងឲ្យមានភាពប្រសើរឡើងវិញ ប្រសិនបើបញ្ហាណាដែលអ្នកគិតថាមិនចាំបាច់រំខានអ្នកដទៃ អ្នកគួរតែរៀនដោះស្រាយជាមួយនឹងបញ្ហានោះទៅ។ កុំខ្លាចបញ្ហា នេះមិនបានបញ្ជាក់ថា មិនមែនមិនឲ្យខ្លាចបញ្ហា ហើយខំបង្កើតបញ្ហាទេ គឺមានន័យថា អ្នកកុំខ្លាចក្នុងការដោះស្រាយ ព្រោះបញ្ហាដែលកើតមានឡើងគឺសុទ្ធតែជាមេរៀននៃជីវិតឆ្ពោះទៅរកភាពជោគជ័យ។

៣) បង្កើតភាពច្នៃប្រឌិត៖ ពិតណាស់មុននឹងទទួលបានជោគជ័យ អ្នកត្រូវតែមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការបង្កើតអ្វីដែលថ្មី ហើយមានប្រយោជន៍ និង ល្អសម្រាប់ក្រុមហ៊ុន។ អ្នកគួរតែព្យាយាមស្រាវជ្រាវអ្វីថ្មីៗ នៅក្នុងបណ្ដាញសង្គម រឺ នៅក្រៅប្រទេស ដែលបំផុសជាគំនិតល្អៗ ខិ​តខំ​បំពេញការងារទៅតាមអ្វីដែលអាចធ្វើបាន។

៤) ទទួលយកភាពអវិជ្ជមាន៖ អ្នកត្រូវតែទទួលយកពាក្យពិតដែលគេណែនាំ ព្រោះពាក្យណែនាំពីអ្នកដទៃគឺសំខាន់ណាស់ ព្រោះយើងមិនអាចមើលឃើញពីសកម្មភាពដែលចេញពីខ្លួនយើងដោយភ្នែកខ្លួនឯងបានទេ ដូច្នេះអ្នកដទៃ ឬ មនុស្សជិតស្និតនឹងប្រាប់ពីចំណុចខ្វះខាតដែលមានក្នុងខ្លួនអ្នក។

ចំណុចទាំង ៤ ខាងលើនេះគឺជាគន្លឹះខ្លីៗដែលសារព័ត៌មានត្រយងចង់ចែករំលែកជូនប្រិយមិត្តដែលកំពុងតែចង់ជោគជ័យក្នុងវិស័យការងារ៕

ប្រភព៖ អត្ថបទស្រាវជ្រាវ

Telegram-Troryorng
Share.