ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃស្នេហា​ទុំ​ជោរ​​​រវាង​តារា​ចម្រៀង​ដ៏​ល្បី​ពីរ​ដួង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​​​ផ្អែម​ល្ហែម​ឡើង​ៗ​ ព្រោះ​មុន​នេះ​កញ្ញា​ ទេព បូព្រឹក្ស​ទើប​តែ​ទិញ​ផ្ទះ​វីឡា​ចំនួន​៥​ជា​កាដូ​ថ្ងៃ​ខួប​កំណើត​លោក​ G-Devith មក​ដល់​ថ្ងៃ​​ម្សិលមិញ​នេះ​​​ខាង​ស្រី​បាន​បន្ត​ផុស​រូបភាព​ជាមួយ​នឹង​ពាក្យ​ពេចន៍​ខ្លី​តែ​មាន​អត្ថន័យ​វែង​ជ្រាលជ្រៅ​។

បន្ទាប់​ពី​លួច​ Surprise ទិញ​ផ្ទះ​​វីឡា​ចំនួន​ ៥​​ខ្នងជា​កាដូ​ខួប​កំណើត​សម្រាប់​លោក​ G-Devith កាល​ពី​ពេល​ថ្មី​ៗ​នេះ​កន្លង​រួច​មក​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ ឆ្នាំ​២០២១ ម្សិលមិញ​នេះ​ កញ្ញា​ ទេព បូព្រឹក្ស​បាន​បន្ត​ផុស​រូបភាព​ផ្អែមល្ហែម​ជា​បន្ត​ទៀត​នៅ​លើ​បណ្ដាញ​បណ្ដាញ​សង្គម​​ ដើម្បី​ចែក​រំលែក​ភាព​រីករាយ​ជា​មួយ​នឹង​អ្នក​គាំទ្រ​​នៅ​ក្នុង​ខែ​កំណើត​គូស្នេហ៍​របស់​ខ្លួន​​​។

​ក្រៅ​ពី​រូបភាព​ស្អាត​ៗ​ត្រជាក់​ភ្នែក​នៅ​ក្នុង​ទឹក​ដី​អង្គ​រ​ខេត្ត​សៀមរាប​ហើយ​នោះ​ ពាក្យ​ពេចន៍​ដែល​កញ្ញា​ ទេព បូព្រឹក្ស​ បាន​ប្រើ​ប្រាស់​អម​ភ្ជាប់​ជាមួយ​នឹង​រូប​ភាព​នោះ​កាន់​តែ​ចាក់ដោត​អារម្មណ៍​និង​បេះដូង​អ្នក​​បាន​អាន​។ តារា​ចម្រៀង​ល្បី​និយម​លេង​ម៉ូដ​ប្លែក​ៗ​ រូប​នេះ​បាន​សរសេរ​រៀបរាប់​ថា​៖

«បើថ្ងៃណាមួយយើងឈ្លោះគ្នា រឺ មានអារម្មណ៍ថាចង់បង់បោះត្រូវទប់អារម្មណ៍មួយឆាវនោះឲ្យបានក៏ត្រូវចាំថាយើងតស៊ូដើរមកជាមួយគ្នាយ៉ាងលំបាក ហើយមនុស្សម្នាក់ៗមិនដឹងថាធ្វើបុណ្យជាមួយគ្នាប៉ុន្មានជាតិនោះទេទើបបានមាននិស្ស័យមកជាគូរនឹងគ្នាក្នុងជាតិនេះ ខឹងយ៉ាងណាក៏ត្រូវចាំពាក្យដែលខ្លួនសច្ចាជាមួយគ្នាកាលពីថ្ងៃចាប់ផ្តើមដែរ❤️💛G-Devith»

ការ​សរសេរ​រៀបរាប់​របស់​កញ្ញា​ ត្រូវ​បាន​អ្នក​គាំទ្រ​ចូលរួម​អបអរសាទរ​ចំពោះ​គូ​ស្នេហ៍​មួយ​គូ​នេះ​យ៉ាង​ច្រើន​ ថែម​ទាំង​មាន​អ្នក​ខ្លះ​ទៀត​លួច​ច្រណែន​ដែល​កញ្ញា​ ទេព បូព្រឹក្ស​ អាចរក​បាន​ដៃ​គូ​ជីវិត​យល់​ចិត្ត​គ្នា​ ស្រលាញ់​គ្នា​ និង​ផ្អែមល្ហែម​បែបនេះ​។​

ទស្សនា​រូបភាព​ផ្អែមល្ហែម​ Idol ទាំង​ពីរ​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.