បាត់ដំបង៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជ្រោយស្តៅ ម្នាក់បានសម្រេចចិត្តចងកខ្លួនឯងស្លាប់ សង្ស័យតូវចិត្តដោយសារមានវិបត្តិសេដ្ឋកិច្ច ក្នុងគ្រួសារ។

តាមការឲ្យដឹងពីនគរបាលស្រុកថ្មគោលបានបញ្ជាក់ថា ករណីធ្វើអត្តឃាតខ្លួនឯងនេះបានកើតឡើងនៅចំណុចលំនៅដ្ឋានឋិតនៅក្នុងក្រុមទី ១៤ ក្នុ ភូមិ និគមក្រៅ ឃុំ ជ្រោយស្ដៅ ស្រុក ថ្មគោល ខេត្តបាត់ដំបង កាលវេលាម៉ោង ០៤:៣០នាទី នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១។

សពមន្ត្រីនគរបាលឈ្មោះ សំបូរ វ៉ាន់ណូ ភេទប្រុស អាយុ ៣១ឆ្នាំ មានគ្រួសារប្រពន្ធ និងកូន រស់នៅភូមិ- ឃុំកន្លែងកើតហេតុខាង លើ មានមុខរបរជានគរបាលជាតិ បំរើការងារនៅប៉ុស្តិនគរបាលរដ្ឋបាលជ្រោយស្តៅ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល។

តាមការបំភ្លឺពីឳពុកបង្កើតរបស់ជនរងគ្រោះបានប្រាប់ថា នៅថ្ងៃកើតហេតុគាត់បានទទួលទូរសព្ទពីកូនប្រសារស្រី ឈ្មោះ វ៉ាត់ វាស នា អាយុ ២៩ ឆ្នាំ ប្រាប់ថា បងណូ ( ជាប្តី ) បានបិទទ្វារចាក់សោរនៅក្នុងផ្ទះយូរហើយ លឺដូចនេះ គាត់រូតរះទៅផ្ទះកូនដើម្បី គាសទ្វារ លុះទៅដល់គាត់បានគាស់ទ្វាចូល ស្រាប់តែឃើញកូនប្រុស បានចងក នឹងកន្សែងជាប់ទៅនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ដល់សមត្ថកិច្ចតែម្ដង។

លោកវរសេនីយ៍ទោ សេង លុច អអិការស្រុកថ្មគោលបានបង្ហើបដែរថា មូលហេតុដែលធ្វើឲ្យកម្លាំងប៉ុស្តិខាងលើបញ្ចប់ជីវិតខ្លួនឯង នេះអាចមកពីតូចចិត្ត ដោយសារមានវិបត្តិជីវភាពក្រីក្រ ទើបគិតខ្លីបញ្ចប់ជីវិតខ្លួនឯង ព្រោះកន្លងមកមិនដែលមានបញ្ហាល្អក់កកជា មួយគ្រួសារប្រពន្ធ កូនឡើយ លោកមានការសោកស្តាយជាពន់ពេកព្រោះតែហេតុផលជីវភាពមិនមានការតស៊ូ៕

អត្ថបទ៖ ដំបងក្រញូង

Share.