បន្ទាយមានជ័យ៖ ភ្លៀងមួយមេធំលាយខ្យល់កន្ត្រាក់ធ្វើឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់ ១១ខ្នង នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ភ្លៀងមួយមេធំ និងលាយឡំខ្យល់កន្ត្រាក់ ធ្វើអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ប៉ើងដំបូលប្រក់ស័ង្កសី ចំនួន១៣គ្រួសារ ស្មើនឹង១១ខ្នងផ្ទះ និងរោងម៉ាសុីនកិនស្រូវ០១ខ្នងផង។

លោកវរសេនីយ៍ទោ ឈឿន គឹមឈុន បញ្ជាក់ថា គ្រោះធម្មជាតិនេះ មិនបានធ្វើអោយប៉ះពាល់អាយុជីវិត ឬធ្វើឲ្យ​ប្រជាពលរដ្ឋ រងរបួសនោះឡើយ ហើយនៅព្រឹកថ្ងៃទី១៤កញ្ញានេះ លោកបានដឹកនាំកម្លាំងនគរបាលជាង២០នាក់ ដើម្បីចុះជួយរុះរើ និងរៀបចំទុក ដាក់ជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.