ពានរង្វាន់​បាល់ទះ Special Volleyball Challenge 2021 ជា​ព្រឹត្តិការណ៍​បាល់ទះ​មួយ​​នៅ​ចុង​ខែ​កញ្ញា ដល់​ដើម​ខែ​តុលា ខាង​មុខ​នេះ ខណៈ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​ត្រៀម​រៀបចំ​ប្រាក់រង្វាន់​​ជា​ច្រើន​លាន​រៀល​ដល់​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ។

តាម​គម្រោង​ក្រុម​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ជាង​គេ​នឹង​ទទួល​បាន​​រង្វាន់​​និង​ថវិកា​លើក​ទឹកចិត្ត​​ដូចជា៖
-ក្រុម​ជើង​ឯក​ទទួល​បាន រង្វាន់​ជា​ពាន ចំនួន​១ និង​ថវិកា​​អម​ចំនួន ១០រៀល
-ក្រុម​ជើង​ឯក​រង ទទួល​បាន​រង្វាន់​ជា​ថវិកា​ចំនួន ៨រៀល
-ក្រុម​លេខ៣ ទទួល​បាន​ថវិកា​ចំនួន ៦រៀល
ចំណែក​ពានរង្វាន់​ឯកត្ត​បុគ្គល​រួម​មាន៖
កីឡាករ​វាយ​ប្រយុទ្ធ​ល្អ​ជាង​គេ រង្វាន់​ជាថវិកាចំនួន ៤០០.០០០ រៀល
កីឡាករធ្វើរនាំងល្អជាងគេ រង្វាន់ជាថវិកាចំនួន ៤០០.០០០ រៀល
កីឡាករវាយសេវាល្អជាងគេ រង្វាន់ជាថវិកាចំនួន ៤០០.០០០ រៀល
កីឡាករលើកបាល់ល្អជាងគេ រង្វាន់ជាថវិកាចំនួន ៤០០.០០០ រៀល

គណៈកម្មការ​រៀបចំការ​ប្រកួត​បាន​បើក​ឱ្យ​មាន​ការ​ចុះ​ឈ្មោះ​ហើយ រហូត​ដល់​ថ្ងៃ​ទី​២២ ខែ កញ្ញា​ឆ្នាំ​២០២១ ខាង​មុខ ដោយ​ផែនការ​ជ្រើសរើស​យក​ក្រុម​ចំនួន​១២ ក្រុម (ប៉ុន្តែ​អាស្រ័យ​តាម​ការ​ដាក់​ពាក្យ​ចូលរួម​ជាក់​ស្តែង)។

ចំណែក​ការ​ប្រកួត​គឺ​គ្រោង​រៀបចំ​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ដល់​ថ្ងៃ​ទី១០​ខែ​តុលា ឆ្នាំ​២០២១ ដោយ​បែងចែក​ជា​​វគ្គ​ជម្រុះ​តាម​ពូល វគ្គ​៨ក្រុម​ចុងក្រោយ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ទីលាន​កីឡដ្ឋានព្រីនស៍ (ម្តុំ​ហ្រ្គេនភ្នំពេញ) ព្រម​ទាំង​មាន​ផ្សាយផ្ទាល់​នៅ​លើ​ហ្វេសប៊ុក និង​យូធូប ​សារព័ត៌មានត្រយង​ផង​ដែរ។

សម្រាប់​ក្រុម​ដែល​ចង់​​ចូលរួម​​ប្រកួត​ប្រជែង​​អាច​ចុះ​ឈ្មោះ​តាមរយៈ​លេខ 098 229 192 / 077 910 009 (លោក​គ្រូ ទែន ឡន)៕

Telegram-Troryorng
Share.