ក្រុម​តារា​មហាហង្ស (Mohahang All Star FC) របស់​កម្ពុជា បាន​ប្រកួត​បើក​ឆាក​ចាញ់​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ Freefire Bluewave Chonburi ដោយ​លទ្ធផល​៥-១ ក្នុង​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​​ជើង​ឯក​ក្លិប​ប្រចាំ​តំបន់​អាស៊ាន AFF Futsal Club Championship រៀបចំ​នៅ​ខេត្ត​ Ratchashima ប្រទេស​ថៃ។

ក្រុម​ម្ចាស់​ទឹកដីFreefire Bluewave Chonburi រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន​៥គ្រាប់ តែ​កីឡាករ លន់ សុធីតារ័ត្ន រក​គ្រាប់​បាល់​វាយ​បក​បាន១គ្រាប់​វិញ​នៅ​នាទី​៣៨។

ពានរង្វាន់ AFF Futsal Club Championship រៀបចំ​ពីថ្ងៃទី១៣​ដល់១៧ ខែកញ្ញា ឆ្នាំ២០២១ ដោយ​ក្រុម​នៅ​សល់​ទាំង​៥​​នោះ​មាន ក្រុម Port ASM របស់​ថៃ, Freefire Bluewave Chonburi របស់​ថៃ, Mohahang All Star FC របស់​កម្ពុជា, Selangor FA របស់​ម៉ាឡេស៊ី និង​Pahang Rangers FC របស់​ម៉ាឡេស៊ី។

លទ្ធផល​២​ថ្ងៃ​កន្លង​មក​មាន៖
Freefire Bluewave Chonburi ៣-០ Selangor FA
Port FC ២-០ Pahang Rangers FC
Pahang Rangers FC ១-៥ Selangor FA
Freefire Bluewave Chonburi ៥-១ តារាមហាហង្ស

សម្រាប់​ប្រកួត​បន្ទាប់​នៅ​ថ្ងៃ​ទី១៥ កញ្ញា ២០២១៖
-តារា​មហាហង្ស ប៉ះ Pahang Rangers FC
-Port FC ប៉ះ Selangor FA

Telegram-Troryorng
Share.