ស្រុកស្ទឹងហាវ៖ (ព័ត៌មានបឋម) ទូកនេសាទមួយគ្រឿងបានលិច នៅចំណុចចុងអូរ ប្រមាណ១០០ម៉ែត្រ ពីដីគោក ក្នុងក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី ម្សិលមិញនេះ។

អ្នកដែលនៅលើទូកនេសាទទាំ២នាក់នោះមានចំនួន ២នាក់ ទី១ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ ឆ្នាំ (ឪពុក) មុខរបរនេសាទ ឈ្មោះ ស៊នមករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ កំពុងបាត់ខ្លួនរកមិនទាន់ឃើញ។

ជនរងគ្រោះទាំងពីរ ជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះរួមនិងពលរដ្ឋ កំពុងស្វែងរកជនរងគ្រោះ៕

Share.