ក្រោយ​ភរិយា​ ឧកញ៉ា​ ទ្រី ដាណា ប្ដឹង​លែងលះ ហើយ​តុលាការ​ចេញ​ដី​ការ​ក្សា​ការពារ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​​បណ្ដោះ​អាសន្ន​​ដោយ​សារ​តែ​ជំលោះ​ផ្ទៃ​ក្នុង​គ្រួសារ​ ពេល​នេះ​​លោក​ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ​ បាន​សម្រេច​ចិត្ត​កោរ​សក់​សាង​ភ្នូស​មួយ​រយៈ​ហើយ​។

ឧកញ៉ា ទ្រី​ ដាណា បាន​បញ្ជាក់​អះអាងថា​លោក​ស្រី​មិន​អាច​បន្ត​រួមរស់​និង​បន្ត​ជីវិត​គូ​ជាមួយ​គ្នា​ទៀត​នោះ​ទេ​ ព្រោះ​តែ​​ភាគី​ស្វាមី​លោក​​ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ​ បាន​រក​រឿង​ប្រើ​ហិង្សា​ ដោយ​អះអាង​ថា​មិន​ភរិយា​របស់​ខ្លួន​មិន​ព្រម​ជួយ​ឪពុកម្ដាយ​ក្មេក និង​បង​ប្អូន​ថ្លៃ​ ប៉ុន្តែ​ភាគី​ភរិយា​ឧកញ៉ា ទ្រី ដាណា បាន​បដិសេធ​និង​ច្រានចោល​ការ​ចោទ​ប្រកាន់​ ដោយ​លោក​ស្រី​បាន​​បញ្ជាក់​ថា​បាន​ជួយ​

ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ស្វាមីលោកស្រី ទ្រី ដាណា សម្រេចចិត្តសាងភ្នួសមួយរយៈ បន្ទាប់ពីភរិយាប្ដឹងលែងលះ ហើយតុលាការចេញដីការក្សាការពារមិនឱ្យចូលផ្ទះបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងវិបត្តិក្នុងគ្រួសារ។ លោកស្រី ទ្រី ដាណា បានបញ្ជាក់ហើយថា មិនអាចបន្តជីវិតគូជាមួយគ្នាបាន ព្រោះឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បានរករឿង ប្រើហិង្សា ដោយអះអាងថាមិនជួយឪពុកម្ដាយក្មេក និងបងប្អូនថ្លៃ ខណៈដែលលោកស្រីបានបញ្ជាក់​​ថា​ធ្លាប់​ជួយ​គ្រួសារ​ខាង​ស្វាមី​ច្រើន​លើក​ច្រើន​សារ​នា​ពេល​កន្លង​​មក​។

គួរ​ដឹង​ថា​ទំនាស់​ផ្ទៃ​ក្នុង​គ្រួសារ​​របស់​ឧកញ៉ា ទ្រី ដាណា និង​ ឧកញ៉ា ហ៊ីង បញ្ញារិទ្ធ បាន​កើត​ឡើង​ដោយ​សារ​តែ​ភាគី​ស្វាមី​បាន​ចោទ​ប្រកាន់​ភរិយា​ថា​មិន​បាន​ជួយ​គ្រួសារ​ខាង​លោក​ ​ហើយ​សុខ​ចិត្ត​ជួយ​តែ​អ្នក​ដទៃ​ ខណៈ​ដែល​ភរិយា​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ព្រម​ទាំង​ប្រកាស​បែក​ផ្លូវ​គ្នា​ ដោយ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលការ​។

Telegram-Troryorng

​​

Share.